ពង្រឹងនិងអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អូស្ត្រាលី

(VOVWORLD) - នារសៀលថ្ងៃទី១៨ ខែតុលា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese។ 
ពង្រឹងនិងអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អូស្ត្រាលី - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese។ (រូបថត៖ VGP)
នៅក្នុងកិច្ចពិភាក្សា នាយករដ្ឋមន្ត្រី លោក Anthony Albanese បានបញ្ជាក់ថា ទំនាក់ទំនងជាមួយវៀតណាមជានិច្ចកាលដើរតួនាទី សំខាន់សម្រាប់អូស្ត្រាលី; អូស្ត្រាលីយកចិត្តទុកដាក់ខ្ពស់ដល់ការពង្រឹង និងអភិវឌ្ឍន៍ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាមឡើងដល់កម្ពស់ថ្មី។ នាយករដ្ឋ មន្ត្រី លោក Pham Minh Chinh បានស្នើឲ្យ អូស្ត្រាលីបន្តជួយឧបត្ថម្ភផ្នែកបច្ចេកទេស ហើយបើកចំហទីផ្សារបន្ថែមទៀត សម្រាប់ផ្លែឈើស្រស់និងជលផល របស់វៀតណាម; បញ្ឈប់ការស៊ើបអង្កេតលើការលក់បង្ខូចថ្លៃចំពោះផលិតផលវៀតណាមមួយចំនួន ហើយពន្លឿនសកម្មភាពភូតគាមអនាម័យ និងការជម្រះគយនៅច្រកទ្វារ ព្រំដែន។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ក៏បានស្នើឲ្យអូស្ត្រាលីលើកទឹកចិត្ត សហគ្រាសអូស្ត្រាលីបង្កើនការវិនិយោគបន្ថែមទៀតចូលមកវៀតណាម ជាពិសេសលើ វិស័យថាមពលកកើតឡើងវិញ កសិកម្មបច្ចេកវិទ្យាខ្ពស់ ទូរគមនាគមន៍ ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ធានាខ្សែសង្វាក់ផ្គត់ផ្គង់; លើកទឹកចិត្តមូលនិធិវិនិយោគហិរញ្ញវត្ថុ និងក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុធំៗរបស់អូស្ត្រាលីមក វៀតណាម ដើម្បីស្វែងយល់ពី ឱកាសជាក់ស្តែង; ស្នើឲ្យអូស្ត្រាលីជួយឧបត្ថម្ភ បង្កលក្ខខណ្ឌសម្រាប់សហគ្រាសវៀត ណាមមកបណ្តាក់ទុន និងធ្វើអាជីវកម្មនៅអូស្ត្រាលី; បង្កលក្ខខណ្ឌអំណោយផល សម្រាប់សហគមន៍ជនវៀតណាមនៅអូស្ត្រាលីក្នុងការរស់នៅ ធ្វើការ និងធ្វើសមាហ រណកម្មជាមួយប្រទេសសាមី។
នាយករដ្ឋមន្ត្រី លោក Anthony Albanese បានស្នើឲ្យ ភាគីទាំងពីរបន្តជំរុញយ៉ាង ខ្លាំងនូវការអនុវត្តយុទ្ធសាស្ត្របង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - អូស្ត្រាលី (EEES); បង្កើនការវិនិយោគរបស់អូស្ត្រាលីនៅវៀតណាម ជំរុញកិច្ចសហ ប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាល ផ្តល់អាហារូបករណ៍បន្ថែមសម្រាប់និស្សិត វៀតណាម ជំរុញការអនុវត្តកម្មវិធីទិដ្ឋាការកសិកម្ម បើកជើងហោះហើរត្រង់បន្ថែមទៀត ជាដើម។ នាយករដ្ឋមន្រ្តីទាំងពីររូប ក៏បានឯកភាពបន្តស្វែងរកឱកាស បង្កើនកិច្ចសហ ប្រតិបត្តិការក្នុងវិស័យថ្មីៗ ដែលមានសក្តានុពលជាច្រើនដូចជា ការឆ្លើយតបនឹងការ ប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរឌីជីថល ការបម្លែងថាមពល កសិកម្មបច្ចេកវិទ្យា ខ្ពស់ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការធានាខ្សែសង្វាក់ផ្គត់ផ្គង់ ជាដើម។
ស្តីពីបញ្ហាសមុទ្រខាងកើត នាយករដ្ឋមន្ត្រី លោក Anthony Albanese បានគាំទ្រ ចំពោះគោលជំហរ និងទស្សនៈរបស់អាស៊ាន ក្នុងនោះមានវៀតណាមផងដែរ; ចែក រំលែកទស្សនៈស្តីពីភាពចាំបាច់នៃការដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូល ដ្ឋាននៃការគោរពច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់ សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២); ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពខាង នាវាចរណ៍ និងអាកាសចរណ៍ក្នុងតំបន់ ដោយឈរលើមូលដ្ឋាននៃផលប្រយោជន៍ របស់ប្រទេសទាំងអស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ