ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងថៃ
(VOVWORLD) - ទទួលតាមការអញ្ជើញ ពីប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ ប្រធានមហាសន្និបាតលើកទី ៤០ នៃ ក្រុមប្រឹក្សាអន្តរសភាអាស៊ាន (មហាសន្និបាត AIPA 40) លោក Chuan Leekpai ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាមចូលរួមមហាសន្និបាត AIPA 40 នៅទីក្រុងបាងកកនិងបំពេញដំណើរទស្សនកិច្ចផ្លូវការទៅកាន់ព្រះរាជាណាចក្រថៃ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣០ ខែសីហាឆ្នាំ ២០១៩។
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan (រូបថតៈ TTXVN) |
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានចូលរួម AIPA 40 លើកនេះ សំដៅបន្តអះអាងថែមទៀត នូវការចូលរួមយ៉ាងសកម្មនិងប្រកបដោយការទទួលខុសត្រូវរបស់រដ្ឋសភា វៀតណាមលើសកម្មភាពរបស់ AIPA ព្រមទាំង លើកកម្ពស់ប្រសិទ្ធភាពនៃសកម្ម ភាពកិច្ចការបរទេសរបស់វៀតណាម។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចលើកនេះ ប្រ ធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan នឹងទទួលតំណែងជាប្រធាន AIPA ពីប្រធានរដ្ឋសភាថៃ ដោយអនុលោមតាមគោលការណ៍ ផ្លាស់វេនដើម្បីត្រៀមរៀបចំមហា សន្និបាត AIPA ៤១ ក្នុងឆ្នាំ ២០២០ និងសកម្មភាពផ្សេងទៀត ក្នុងក្របខ័ណ្ឌនៃឆ្នាំប្រធាន AIPA ផងដែរ។
យ៉ាងណាមិញ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានចូលរួមមហាសន្និបាត AIPA ៤០ និងបានបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រថៃ គឺប្រកបដោយអត្ថន័យសំខាន់ ដែលបង្ហាញពីតួនាទីរបស់រដ្ឋសភាវៀតណាមក្នុងវេទិកា AIPA; រួមចំណែកអះអាងនូវគោលនយោបាយការបរទេសរបស់បក្សនិងរដ្ឋ ការធ្វើសមាហរណកម្មយ៉ាងសកម្ម ទៅក្នុងតំបន់និងពិភព លោក ជាពិសេស ពង្រឹងនិងពង្រីកថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ថៃតែម្តង៕