ពង្រាងសេចក្តីសម្រេចិត្តស្តីអំពីការវាយប្រហារដោយជាតិគីមីនៅស៊ីរី


ពង្រាងសេចក្តីសម្រេចិត្តស្តីអំពីការវាយប្រហារដោយជាតិគីមីនៅស៊ីរី - ảnh 1
អង់គ្លេសបារាំងនិងអាមេរិកចដាក់ជូននៅ អ.ស.ប. ពង្រាងសេចក្តីសម្រេចិត្តស្តីអំពីការវាយប្រហារដោយជាតិគីមីនៅស៊ីរី (VNA)

(VOVworld) – នាថ្ងៃទី ៤ មេសា អង់គ្លេស បារាំងនិងអាមេរិកបានដាក់
ជូនឡើងក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ពង្រាងសេចក្តីសម្រេចចិត្តដែល
ថ្កោលទោសកាវាយប្រហារដោយអាវុធគីមីនៅស៊ីរីហើយស្នើឲ្យដំណើការធ្វើ
ស៊ើបអង្គេតដ៏ពេញលេញយ៉ាងឆាប់រហ័ស។ ឯកសារពោលខាងលើបាន
អំពាវនាវឲ្យអង្គការហាម ឃាត់អាវុធគីមី (OPCW) រាយការណ៍យ៉ាងឆាប់ៗ
លទ្ធផលនៃការធ្វើស៊ើបអង្គេត អំពីការវាយប្រហារដែលបានកើតមានឡើង
នាថ្ងៃដដែលនៅទីរួមខេត្ត Khan Sheikhun ខេត្ត Idlib ប៉ែកពាយព្យស៊ីរី
ធ្វើឲ្យមនុស្សយ៉ាងហោចណាស់ចំនួន ៥៨ នាក់ត្រូវស្លាប់។ ក្រៅពីនោះពង្រាង
សេចក្តីសម្រេចចិត្តនេះក៏បានស្នើឲ្យ អគ្គលេខាធិការ​ អ.ស.ប. លោក Antonio
 Guterres វាយការណ៍ប្រចាំខែអំពីការ​ដែល រដ្ឋាភិបាលស៊ីរីកំពុងសហប្រតិ
បត្តិការក្នុងការធ្វើស៊ើបអង្គេតអន្តរជាតិអំពី ការប្រើប្រាស់អាវុធគីមីនៅ
ប្រទេសមជ្ឈឹមបូព៌ារនេះដែរឬទេ។ តាមគំរោង ក្រុមប្រឹក្សាសន្តិសុខ អ.ស.ស.
នឹងរៀបចំកិច្ចប្រជុំដើម្បីពិភាក្សាអំពីរឿងហេតុ នៅខេត្ត   Idlib នាម៉ោង
២១​ (តាមម៉ោងវៀតណាម) ថ្ងៃទី ៥ មេសា៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ