ពង្រឹងសមត្ថភាពបង្ការ ទប់ស្កាត់ និងប្រឆាំងការរីកសាយភាយអាវុធប្រល័យលោក

(VOVWORLD) - ក្នុងជំនួបនេះ ឧត្តមសេនីយឯក Vo Minh Luong បានសង្កត់ធ្ងន់ថា ទោះបីការងារបង្ការ ទប់ស្កាត់និងប្រយុទ្ធប្រឆាំងការរីកសាយភាយអាវុធប្រល័យលោកជាវិស័យថ្មីហើយបានអនុវត្តជាលើកដំបូងក៏ដោយ ប៉ុន្តែស្ថាប័នពាក់ព័ន្ធក្នុងក្រសួងការពារប្រទេស បានសម្របសម្រួលនិងរៀបចំការអនុវត្តបានល្អ។ 
ពង្រឹងសមត្ថភាពបង្ការ ទប់ស្កាត់ និងប្រឆាំងការរីកសាយភាយអាវុធប្រល័យលោក - ảnh 1លោកឧត្តមសេនីយឯក Vo Minh Luong អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសនិងជាប្រធានស្ថាប័នជាតិទទួលបន្ទុកការបង្ការ និងគ្រប់គ្រងអាវុធប្រល័យលោក

នារសៀលថ្ងៃទី ២២ ខែកុម្ភៈ នៅទីក្រុងហាណូយ ស្ថាប័នជាតិទទួលបន្ទុកការបង្ការ និងគ្រប់គ្រងអាវុធប្រល័យលោករបស់វៀតណាម បានបើកកិច្ចប្រជុំលើកដំបូង ក្រោមអធិបតីភាពលោកឧត្តមសេនីយឯក Vo Minh Luong អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសនិងជាប្រធានស្ថាប័នជាតិទទួលបន្ទុកការបង្ការ និងគ្រប់គ្រងអាវុធប្រល័យលោក។

ក្នុងជំនួបនេះ ឧត្តមសេនីយឯក Vo Minh Luong បានសង្កត់ធ្ងន់ថា ទោះបីការងារបង្ការ ទប់ស្កាត់និងប្រយុទ្ធប្រឆាំងការរីកសាយភាយអាវុធប្រល័យលោកជាវិស័យថ្មីហើយបានអនុវត្តជាលើកដំបូងក៏ដោយ ប៉ុន្តែស្ថាប័នពាក់ព័ន្ធក្នុងក្រសួងការពារប្រទេស បានសម្របសម្រួលនិងរៀបចំការអនុវត្តបានល្អ។ នាពេលខាងមុខ ឧត្តមសេនីយឯក Vo Minh Luong បានចាត់ឱ្យស្ថាប័នជាតិទទួលបន្ទុកការបង្ការនិងគ្រប់គ្រងអាវុធប្រល័យលោក ដឹកនាំក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ បង្កើតនិងអនុវត្តន៍ការងារដែលមានចែងក្នុងសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលស្តីពីការទប់ស្កាត់ និងប្រយុទ្ធនឹងអាវុធប្រល័យលោក។ ទន្ទឹមជាមួយគ្នានោះ ស្នើឲ្យបង្កើតផែនការ បង្កើតច្បាប់ស្តីពីការទប់ស្កាត់ប្រយុទ្ធប្រឆាំងអាវុធប្រល័យលោកជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ