ពិចារណាពន្យាពេលអនុវត្តន៍ សាកពិសោធន៍នូវការផ្ដល់ទិដ្ឋាការអេឡិចត្រូនិកសម្រាប់ជនបរទេសចូលមកវៀតណាម
(VOVWORLD) - នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា រដ្ឋសភាវៀតណាមបានពិភាក្សាអំពីរបាយការណ៍ បូកសរុបការអនុវត្ត សាកពិសោធន៍នូវការផ្ដល់ទិដ្ឋាការអេឡិចត្រូនិកសម្រាប់ ជនបរទេសចូលមកវៀតណាម។
អញ្ជើញថ្លែងរបាយការណ៍ខាងលើ រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម លោក To Lam បានអះអាងថា ដំណើរការអនុវត្តន៍នូវការផ្ដល់ទិដ្ឋាការអេឡិច ត្រូនិកសម្រាប់ជនបរទេសចូលមកវៀត ណាមនោះ បានឆ្លើយតបទៅនឹងតម្រូវការ នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសដោយផ្សាភ្ជាប់ជាមួយភារកិច្ចធានា សន្តិសុខការពារជាតិក៏ដូចជា រួមចំណែកយ៉ាងសកម្មទៅក្នុងបុព្វហេតុធ្វើសមាហរណកម្មអន្តរជាតិកាន់តែទូលំទូលាយនិងពេញលេញរបស់វៀតណាមនាបច្ចុប្បន្ន។ លោក To Lam បានសង្កត់ធ្ងន់ថា៖
“រដ្ឋាភិបាលបានកំណត់ថា ចាំបាច់ត្រូវបន្តអនុវត្តន៍ សាកពិសោធន៍នូវការ ផ្ដល់ទិដ្ឋាការអេឡិចត្រូនិកសម្រាប់ជនបរទេសចូលមកវៀតណាម សំដៅបូក សរុបនិងវាយតម្លៃអោយបានពេញលេញថែមទៀតចំពោះផលប៉ះពាល់នៃគោលនយោបាយនេះទៅលើសភាពការណ៍សេដ្ឋកិច្ចសង្គម សន្តិសុខការពារជាតិ និង កិច្ចការបរទេស។ សេចក្ដីសម្រេចចិត្តរបស់រដ្ឋសភានឹងអស់សុពលភាពនាថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៩ ដោយហេតុនេះ ដើម្បីធានាអោយសកម្មភាពផ្ដល់ទិដ្ឋាការអេឡិច ត្រូនិកសម្រាប់ជនបរទេសចូលមកវៀតណាមមិនត្រូវផ្អាក គឺរដ្ឋាភិ បាលសូមស្នើឲ្យរដ្ឋសភាពិចារណា ពន្យាពេលអនុវត្តន៍ សាកពិសោធន៍នូវការ ផ្ដល់ទិដ្ឋាការអេឡិចត្រូនិកនោះ បន្ថែម២ឆ្នាំទៀត គិតតាំងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០១៩”។
មុននោះ នាពេលពិភាក្សាអំពីការអនុម័តលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងឯកសារពាក់ព័ន្ធ នានា សមាជិកសភាទាំងអស់បានគាំទ្រចំពោះការអនុម័តលើកិច្ចព្រមព្រៀងនេះ តែម្ដង។ លោក Vu Tien Loc សមាជិកសភាមណ្ឌលខេត្ត Thai Binh បានចាត់ទុកថា៖
“រួមជាមួយការអនុម័តលើ CPTPP ខ្ញុំស្នើឲ្យរដ្ឋាភិបាលកសាងកម្មវិធីធ្វើ សកម្មភាព ដើម្បីធានាអោយការអនុវត្តកិច្ចព្រមព្រៀងនេះប្រកបដោយប្រសិទ្ធ ភាព។ កម្មវិធីនេះត្រូវឆ្លើយតបនឹងបទដ្ឋានចំនួន៣។ ទីមួយគឺត្រូវតែមានអោយបានគ្រប់ គ្រាន់នូវភារកិច្ចកសាងគោលនយោបាយនិងច្បាប់ចាំបាច់ទាំងអស់ ដើម្បីអោយ យើងមិនត្រឹមតែគោរពតាមការសន្យានៃកិច្ចព្រមព្រៀងនេះប៉ុណ្ណោះទេ ថែមទាំង អាចទប់ទល់ជាមួយនឹងការសាកល្បងនិងក្ដាប់ជាប់ឱកាសនៃកិច្ចព្រមព្រៀងនេះទៀត ផង។ ទីពីរគឺ ត្រូវរំពឹងទុកវិធានការអោយបានជាក់លាក់ ដើម្បីអោយយើង អនុវត្តន៍កិច្ចព្រមព្រៀងនេះយ៉ាងហ្មឺងម៉ាត់ផងនិងឈ្លាសវៃផង សំដៅបម្រើផល ប្រយោជន៍របស់សហគ្រាស ប្រទេសនិងប្រជាជាតិ។ ទីបីគឺ កម្មវិធីធ្វើសកម្មភាព នោះត្រូវសង្កត់ធ្ងន់ទៅលើការរៀបចំអនុវត្តន៍និងជួយឧបត្ថម្ភដល់មុខសញ្ញាដែលទទួលរងផលប៉ះពាល់ ជាពិសេសគឺសហគ្រាសខ្នាតមីក្រូ តូចនិងមធ្យម ក៏ដូចជា មុខសញ្ញានៅតំបន់កសិកម្មជនបទផងដែរ”៕