ពិចារណាលើការបណ្តេញពលករបរទេសធ្វើការនៅវៀតណាមដោយគ្មានលិខិតអនុញ្ញាត

(VOVWORLD) - នាយប់ថ្ងៃទី ១៤ ឧសភា រដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច លោក Dao Ngoc Dung បានផ្ញើសារទូរលេខទៅប្រធានគណៈកម្មការប្រជាជនខេត្ត - ក្រុង ដោយស្នើពង្រឹងការគ្រប់គ្រងចំពោះពលករបរទេសដែលកំពុងធ្វើការនៅវៀតណាម។ 

ជាពិសេស ផ្តោតការពិចារណាលើការបណ្តេញពលករបរទេសដែលកំពុងធ្វើការនៅវៀតណាមដែលគ្មានលិខិតអនុញ្ញាតការងារឬលិខិតបញ្ជាក់ជាលាយលក្ខណ៍អក្សរថា ពួកគេមិនមានសិទ្ធិទទួលបានលិខិតអនុញ្ញាតការងារហើយមិនគោរពតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការចូលនិងការចេញដំណើរ ការធ្វើដំណើរឆ្លងកាត់និងការចាកចេញ ក៏ដូចជាការស្នាក់នៅរបស់ជនបរទេសនៅ វៀតណាម។

យ៉ាងណាមិញ ចំពោះមុខស្ថានភាពស្មុគស្មាញនៃការរីករាលដាលជំងឺកូវីដ ១៩ នៅលើពិភពលោក ហើយក្នុងប្រទេសស្ថានភាពជនបរទេសឆ្លងចូលដោយខុសច្បាប់និងចូលក្នុងគោលបំណងស្វែងរកការងារធ្វើដែលផ្ទុយនឹងបទប្បញ្ញត្តិកំពុងកើតឡើងនៅតាមតំបន់ជាច្រើន ហេតុដូច្នេះ រដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច លោក Dao Ngoc Dung ក៏បានស្នើដល់បណ្តាមូលដ្ឋាននានា ធ្វើការពិនិត្យឡើងវិញរាល់គ្រឹះស្ថាននិងសហគ្រាសទាំងអស់ ដែលកំពុងជួលជនបរទេសនៅតាមមូលដ្ឋានរបស់ខ្លួន។ តាមនោះ ពង្រឹងការគ្រប់គ្រងនិងការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់រាល់ករណីឆ្លងដែន ពលករបរទេសដែលបានចុះឈ្មោះនិងធ្វើការនៅតាមគ្រឹះស្ថាននិងសហគ្រាស ដោយប្តេជ្ញាយ៉ាងយ៉ាងម៉ឺងម៉ាត់ថា មិនរំលងពលករចូលធ្វើការដោយខុសច្បាប់នៅក្នុងគ្រឹះស្ថាននិងសហគ្រាសទាល់តែសោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ