ពាណិជ្ជកម្មវៀតណាម-ឥណ្ឌាឆ្ពោះទៅគោលដៅ៧ពាន់លានដុល្លាអាមេរិក

ពាណិជ្ជកម្មវៀតណាម-ឥណ្ឌាឆ្ពោះទៅគោលដៅ៧ពាន់លានដុល្លាអាមេរិក - ảnh 1
ពាណិជ្ជកម្មវៀតណាម-ឥណ្ឌាឆ្ពោះទៅគោលដៅ៧ពាន់លានដុល្លាអាមេរិក(www.ttnn.com.vn)

(VOV)_ទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាមនិងឥណ្ឌា ក្នុងរយៈពេលប៉ុន្មាន
ឆ្នាំជិតៗនេះ ត្រូវបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា និងជាសរសរមួយក្នុង​ចំណោម៥សរសរ
ស្នូល​ នៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ឥណ្ឌា។ លោក Nguyen Son Ha ទីប្រឹក្សារពាណិជ្ជកម្មវៀតណាមប្រចាំ​នៅ​ឥណ្ឌា បានអោយដឹងថា៖  ឥណ្ឌាជាដៃគូ១
 ក្នុង ចំណោមដៃគូរពាណិជ្ជកម្មធំ​បំផុតចំនួន១០របស់ វៀតណាម និងវៀតណាមជា
ដៃគូ ពាណិជ្ជកម្មធំទី៤ របស់​ឥណ្ឌា ក្នុងចំណោមបណ្ដាប្រទេសអាស៊ាន។ វៀតណាម និងឥណ្ឌាកំពុង​អនុវត្ត​វិធានការណ៍ជាច្រើន ដូចជា៖​អនុគណៈកម្មាធិការពាណិជ្ជកម្ម
ចម្រុះ​រវាងក្រសួង​ឧស្សាហ-ពាណិជ្ជកម្មវៀតណាម និងក្រសួងពាណិជ្ជកម្មនិង​ឧស្សា
ហកម្មឥណ្ឌា​ដំណើរការប្រជុំ ២ឆ្នាំម្ដង់ ដើម្បីជំរ្ញសកម្មភាពនៃវេទិកា​អង្គភាពអាជីវកម្ម
វៀតណាម​-ឥណ្ឌា អនុវត្តកម្មវិធីសហប្រតិបត្តិការ និង​ផ្លាស់ប្តូរទ្វេភាគីស្ដីពីការពន្លឿន
ពាណិជ្ជ​កម្ម ​វិនិយោគថ្នាក់ជាតិ ស្ថាប័ន តំបន់និងអង្គភាពអាជីវកម្ម។ ទន្ទឹមនឹងនោះ ​
ភាគី​ទាំងពីរតែងតែរៀបចំបណ្ដា​ផ្សារណាត់ ការតាំងពិពណ៌ វេទិកាអង្គភាពអាជីវកម្ម​
វៀតណាម-ឥណ្ឌានៅ​ប្រទេសនិមួយៗ…។ល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ