ពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាម - ទីផ្សារដ៏មានសក្តានុពលសម្រាប់អាជីវកម្មកូរ៉េខាងត្បូង
(VOVWORLD) - Shopee Korea - គេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិកដ៏ធំបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី ២៦ ខែតុលា បានប្រកាសការវិភាគដែលបង្ហាញថា វៀតណាមបច្ចុប្បន្នជាទីផ្សារអេឡិចត្រូនិកកំពុងរីកចម្រើនលឿនបំផុតមួយ ដែលមានសក្តានុពលសម្រាប់អាជីវកម្មកូរ៉េខាងត្បូង។
រូបភាព៖ Kyanon |
Shopee Korea បានឲ្យដឹងថា មាត្រដ្ឋាននៃទីផ្សារ e-commerce របស់វៀតណាមកាលពីឆ្នាំមុនសម្រេចបាន ១៦,៤ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងការកើនឡើងប្រហែល ៣ដងក្នុងរយៈពេល៥ឆ្នាំកន្លងមក។ នៅក្នុងព្រឹត្តិការណ៍បញ្ចុះតម្លៃទ្រង់ទ្រាយធំ "ទិវាទិញទំនិញទី ៩ ខែកញ្ញា" វៀតណាមបានជាប់ចំណាត់ថ្នាក់លេខ ១ លើចំនួនការបញ្ជាទិញ និងជាប់ចំណាត់ថ្នាក់លេខ២ ស្តីការលក់ទំនិញ ក្នុងចំណោមទីផ្សារទាំងអស់ដែល Shopee រៀបចំព្រឹត្តិការណ៍នេះ។
Shopee Korea បានព្យាករណ៍ថា តម្រូវការផលិតផលកូរ៉េខាងត្បូងនៅប្រទេសវៀតណាម ជាពិសេសផលិតផលគ្រឿងសំអាងនឹងបន្តកើនឡើងនាពេលអនាគត។ ទីក្រុងហាណូយ និងទីក្រុងហូជីមិញ គឺជាតំបន់ចំនួនពីរដែលជំរុញការប្រើប្រាស់ផលិតផលកូរ៉េខាងត្បូងខ្ពស់បំផុត។ អតិថិជនសំខាន់ៗជាធម្មតា ជាស្ត្រីដែលមានអាយុពី ២០-៣០ ឆ្នាំ៕