ពាណិជ្ជករអាហ្សង់ទីនវាយតម្លៃជាវិជ្ជមានអំពីបរិយាកាសវិនិយោគនៅវៀតណាម
(VOVWORLD) - ក្នុងនាទី "ធុរកិច្ចពិភពលោក" កាសែត La Nacion បានរាយការណ៍ថា វៀតណាមគឺជាខឿនសេដ្ឋកិច្ចធំទី ១០ នៅអាស៊ី ជាមួយនឹងផលិតផលក្នុងស្រុកសរុប (GDP) ឈានដល់ ៤១០ ពាន់លានដុល្លារអាមេរិក ហើយត្រូវបានព្យាករណ៍មនឹងមានកំណើន ៦,៥ ក្នុងឆ្នាំនេះ។
អត្ថបទមួយរបស់កាសែតអាហ្សង់ទីន La Nacion អំពាវនាវឱ្យពាណិជ្ជករមរបស់ប្រទេសនេះមកបណ្តាក់ទុននៅវៀតណាម។ រូបថត៖ TTXVN |
កាសែតជួរមុខរបស់អាហ្សង់ទីន La Nacion (មាតុភូមិ) នាថ្ងៃទី ១៣ កុម្ភៈ បានចុះអត្ថបទស្ដីពីបទពិសោធន៍របស់ពាណិជ្ជករអាហ្សង់ទីនដែលមកបណ្តាក់ទុននៅវៀតណាម ហើយបានអំពាវនាវឱ្យសហគ្រាសនៃប្រទេសនេះយកចិត្តទុកដាក់ចំពោះទីផ្សារវៀតណាម។
ក្នុងនាទី "ធុរកិច្ចពិភពលោក" កាសែត La Nacion បានរាយការណ៍ថា វៀតណាមគឺជាខឿនសេដ្ឋកិច្ចធំទី ១០ នៅអាស៊ី ជាមួយនឹងផលិតផលក្នុងស្រុកសរុប (GDP) ឈានដល់ ៤១០ ពាន់លានដុល្លារអាមេរិក ហើយត្រូវបានព្យាករណ៍មនឹងមានកំណើន ៦,៥% ក្នុងឆ្នាំនេះ។
ក្នុងអត្ថបទក្រោមចំណងជើងថា “ការវិនិយោគនៅវៀតណាម ទីផ្សារ ដែលមានសេដ្ឋកិច្ចស្ថិរភាព”អ្នកកាសែត Gabriela Origlia បានដកស្រង់សម្តីរបស់ពាណិជ្ជករអាហ្សង់ទីនមួយចំនួនដែលកំពុងធ្វើអាជីវកម្មនៅវៀតណាម។ យោងតាមពាណិជ្ជករ Guillermo Cena ដែលបានសម្របសម្រួល ក្រុមហ៊ុននាំចូលផលិតផលពីប្រទេសអាហ្សង់ទីន និងជា ម្ចាស់ហាងមួយឈ្មោះថា Del Plata នៅទីក្រុងហូជីមិញក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅបានឲ្យដឹងថា ជាមួយនឹងចំនួបប្រជាជនប្រមាណ ១០០ លាននាក់ វៀតណាមគឺជាទីផ្សារដែលមានឱកាសវិនិយោគ និងសក្តានុពល ជាច្រើន សម្រាប់ផលិតផល និងសេវាកម្មអាហ្សង់ទីន ក្នុង នោះអតិថិជនមួយផ្នែកទាមទារ "អាហារ ដែលមានគុណភាពខ្ពស់"។
ទន្ទឹមនឹងនោះ ពាណិជ្ជករ Campanera ម្ចាស់ក្រុមហ៊ុនមួយដែលឈ្មោះថា Serendipity Bros ដែលកំពុងប្រតិបត្តិការលើវិស័យស្បែក ជាមួយនឹងបទពិសោធន៍វិនិយោគរយៈពេល ១៣ ឆ្នាំនៅអាស៊ី និង ៧ ឆ្នាំធ្វើការនៅវៀតណាម បានអំពាវនាវដល់វិនិយោគិនអាហ្សង់ទីន មកវៀតណាម ព្រោះវៀតណាមមានសេដ្ឋកិច្ចស្ថិរភាព និងកំពុងអភិវឌ្ឍន៍។ រដ្ឋាភិបាលវៀតណាមតែងតែបង្កើតឱកាសអភិវឌ្ឍន៍ផលិតកម្ម និងធ្វើសមាហរណកម្មលើពិភពលោក៕