ពណ៌វប្បធម៌ចម្រុះនៃបណ្តាជនជាតិវៀតណាម
(VOVWORLD) - ថ្ងៃទី ១៩ មេសានេះ ជាទិវាវប្បធម៌នៃបណ្តាជនជាតិវៀតណាម។ នៅទូទាំងប្រទេស សកម្មភាពជាច្រើនត្រូវបានរៀបចំឡើងដើម្បីអបអរសាទរទិវានេះ។
កាលពីចុងសប្តាហ៍មុន មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Gia Lai បានរៀបចំមហោស្រពវប្បធម៌បណ្តាជនជាតិខេត្ត Gia Lai លើកទី ២ ឆ្នាំ ២០២៣ (រូបថត៖ VOV) |
នៅ “ដំបូលរួម” របស់ជនជាតិទាំង ៥៤ នៅភូមិវប្បធម៌ និងទេសចរណ៍បណ្តាជនជាតិវៀតណាម (Dong Mo, Son Tay, ហាណូយ) បាននឹងកំពុងប្រព្រឹត្តទៅសកម្មភាពដ៏គួរឱ្យចាប់អារម្មណ៍ច្រើន ដើម្បីបង្កើតកន្លែងជួបប្រាស្រ័យ ផ្សព្វផ្សាយ អំពីភាពស្រស់ស្អាតរបស់បណ្តាជនជាតិទៅកាន់ប្រជាជន និងអ្នកទស្សនា។ លោកស្រី Ha Thi Xem ជនជាតិ Thai មកពីខេត្ត Thanh Hoa បាននិយាយថា៖ “យើងនាំយកមកតាំងពិព័រណ៌លើកនេះនូវឧបករណ៍សម្រាប់សកម្មភាពប្រចាំថ្ងៃរបស់ជន ជាតិ Thai នៅឃុំ Yen Thang។ រួមជាមួយនឹងនោះគឺជាមុខម្ហូប ការកែច្នៃឯកទេសក្នុងស្រុក។ យើងក៏បានប្រារព្ធពិធីបុណ្យ Cha mum របស់ជនជាតិ Thai នៅឃុំ Yen Thang ដើម្បីបួងសួងសុំសេចក្តីសុខចម្រូងចម្រើននិងរដូវអំណោយផលសម្រាប់ប្រជាជនជនជាតិ Thai ផងដែរ”។
ប៉ុន្មានថ្ងៃកន្លងទៅនេះ នៅតាមមូលដ្ឋានជាច្រើននៅទូទាំងប្រទេសក៏បានរៀបចំសកម្មភាពជាច្រើនឆ្ពោះទៅកាន់ទិវាវប្បធម៌នៃបណ្តាជនជាតិវៀតណាមផងដែរ។ កាលពីចុងសប្តាហ៍មុន មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Gia Lai បានរៀបចំមហោស្រពវប្បធម៌ជនជាតិ Gia Lai លើកទី ២ ក្នុងឆ្នាំ ២០២៣។ មកដល់ពិធីបុណ្យនេះ ក្រុមសិប្បករ បានបង្កើតឡើងវិញ នូវសកម្មភាពសហគមន៍តាមរយៈសកម្ម ភាព៖ ការសម្តែងគង ឃ្មោះ ចម្រៀងប្រជាប្រិយ របាំប្រជាប្រិយ ការសម្តែងឧបករណ៍ភ្លេងជនជាតិ ការសម្តែងចម្លាក់រូបសំណាក ការប៉ាក់ ត្បាញ ...។ល។