ព័ត៌មានផ្សព្វផ្សាយអំពីការប្រឡង“តើមិត្តយល់ដឹងអ្វីខ្លះអំពីវៀតណាម”
(VOVworld)-ក្រោយរយៈពេលពីរខែបំផុសការប្រលងយល់ដឹងអំពីវៀតណាមមក រហូតមកដល់ពេលនេះ វិទ្យុសម្លេង វៀតណាម ទទួលបានអត្ថបទចូលរួមប្រលង ជា១០០ច្បាប់របស់មិត្តអ្នកស្តាប់មកពីគ្រប់ ទិសទីលើពិភពលោក។
|
ទិដ្ឋភាពនៃឈូងសមុទ្រ Ha Long របស់វៀតណាម |
ក្នុងបទប្រឡងនីមួយៗ មិត្តអ្នកស្តាប់បានសម្តែងនូវការយល់ដឹងចំពោះទឹកដី
មនុស្សវៀតណាម ព្រមទាំងបង្ហាញនូវការរៀបចំ ឯកសារប្រឡងដ៏ល្អិតល្អន់។ ពី
ខេត្ត Hebei ចិន មិត្តអ្នកស្តាប់ Shan Jin Hai បាន ចែករំលែកថា “ពេលចូលរួម ម្តងៗ ការប្រលងសុទ្ធតែបានបន្សល់ទុកមក នូវចំណះដឹងនិងអនុស្សាវរីយ៍ដ៏ជ្រាលជ្រៅ។ ដើម្បីបំពេញឲ្យបានគ្រប់ជ្រុងជ្រោយអត្ថបទប្រឡង ខ្ញុំ បានប្រមែប្រមូលឯកសារ យ៉ាងច្រើនហើយចងក្រង់ឡើងវិញ។ តាមរយៈនោះ ខ្ញុំបានយល់ដឹង ច្បាស់អំពីប្រ
ទេសវៀតណាម១ ទាំងខាងនយោបាយ វប្បធម៌និងប្រវត្តិសាស្រ្ត។ សូមជូនពរឲ្យ
ការប្រឡងនេះទទួលបានជោគជ័យដ៏ត្រចះត្រចង់”។
ក្នុងបំណងជួយមិត្តអ្នកស្តាប់យល់ច្បាស់អំពីការប្រឡងនេះក៏ដូចជា រចនា
សម្ព័ន្ធ ពានរង្វាន់ វិទ្យុសម្លេងវៀតណាមបានលៃទុកនាទីមួយដោយឡែក សម្រាប់
ការប្រ ឡងនេះលើគេហទំព័រ vov.vovworld.vn។ ទន្ទឹមនឹងនោះ ជារៀងរាល់សប្តាហ៍ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ VOV5 នឹងឧទ្ទេសនាមអត្ថបទមួយចំនួន ទាក់ទិនដល់ការប្រឡងនេះ។
គណៈចាត់តាំងនឹងទទួលអត្ថបទប្រឡងដល់ថ្ងៃទី៣០មិថុនាឆ្នាំ២០១៥៕