ព័ត៌មានអំពីជើងហោះហើរដឹកជញ្ជូន​ពលរដ្ឋវៀតណាម​វិលត្រឡប់​មក​ស្រុកកំណើតវិញ ពីសហរដ្ឋអាមេរិក និងបារាំង

(VOVWORLD) - ក្រសួងការបរទេស និងស្ថានទូតវៀតណាមប្រចាំនៅបារាំងបានសហការជាមួយស្ថាប័នក្នុងប្រទេស ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម និងស្ថាប័នពាក់ព័ន្ធនានារបស់បារាំង ដើម្បីរៀបចំជើងហោះហើរដឹកជញ្ជូនពលរដ្ឋវៀតណាមប្រមាណ ២៤០ នាក់វិល ត្រឡប់ មកស្រុកកំណើតវិញ។
ព័ត៌មានអំពីជើងហោះហើរដឹកជញ្ជូន​ពលរដ្ឋវៀតណាម​វិលត្រឡប់​មក​ស្រុកកំណើតវិញ ពីសហរដ្ឋអាមេរិក និងបារាំង - ảnh 1 (រូបថត៖ baoquocte.vn)

ទាក់ទងនឹង ជើងហោះហើរដឹកជញ្ជូនពលរដ្ឋវៀតណាមវិល ត្រ ឡប់មកស្រុកកំណើតវិញ ពីសហរដ្ឋអាមេរិកនោះ នាយប់ថ្ងៃទី ៥ ខែឧសភា ក្រសួងការបរទេសវៀតណាមបានឲ្យដឹង ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅ ក្រសួងការបរទេស ស្ថានទូត និងស្ថាប័នតំណាង វៀតណាមប្រចាំនៅ សហរដ្ឋអា មេរិក បានធ្វើការសម្របសម្រួលយ៉ាងសកម្ម និងម្ចាស់ការជាមួយស្ថាប័នពាក់ព័ន្ធនានាក្នុងប្រទេស និងស្ថាប័នមានសមត្ថកិច្ចរបស់សហរដ្ឋអាមេរិក សំដៅជួយសម្រួលឲ្យក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមដោះស្រាយបែបបទ ដើម្បីរៀបចំជើងហោះហើរយ៉ាងឆាប់ៗ ពោលគឺ នាថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២០។

ទន្ទឹមនឹងនេះ ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២០ ក្រសួងការបរទេស និងស្ថានទូតវៀតណាមប្រចាំនៅបារាំងបានសហការជាមួយស្ថាប័នក្នុងប្រទេស ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម និងស្ថាប័នពាក់ព័ន្ធនានារបស់បារាំង ដើម្បីរៀបចំជើងហោះហើរដឹកជញ្ជូនពលរដ្ឋវៀតណាមប្រមាណ ២៤០ នាក់វិលត្រឡប់មកស្រុកកំណើតវិញ។ បន្ទាប់ពីការចុះចតប្រកបដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិ Van Don ខេត្ត Quang Ninh ស្ថាប័នមានសមត្ថកិច្ចបានធ្វើការពិនិត្យសុខភាព និងធ្វើចក្តាឡីស័កចំពោះអ្នកដំណើរទាំងអស់តាមការកំណត់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ