ព័ត៌មានអំពីស្ថានភាពនៅប្រទេសថៃ

 (VOVworld)-ថ្លែងមតិចំពោះអ្នកយកព័ត៌មានបរទេសនៅរដ្ឋធានីបាំងកក នាយក
រដ្ឋ មន្រ្តីថៃលោកស្រី Yingluck Shinawatra ឲ្យដឹងថា បណ្តាអ្នកដែលដំណើការ
ពលប្រ​ហារផ្តួលរំលំអតីតនាយករដ្ឋមន្រ្តីលោក Thaksin Shinawatra នាឆ្នាំ២០០៦
បានយល់ថា ការធ្វើពលប្រហារមិនដោះស្រាយបានបញ្ហាណាមួយឡើយ។ លោក
ស្រី Yingluck Shinawatra នាំចេញសេចក្តីប្រកាសពោលខាងលើ ក្នុងកាលៈទេសៈ
ដែលបាតុករបានអំពាវនាវឲ្យកងទ័ពជួយផ្តួលរំលំរដ្ឋាភិបាលកំពុងកាន់ អំណាច។
ខណៈពេលនោះ ចលនា“អាវក្រហម”គាំទ្ររដ្ឋាភិបាលថៃបានប្រ​កាសគាំទ្រការ
បោះឆ្នោះនាពេលខាងមុខ។

ព័ត៌មានអំពីស្ថានភាពនៅប្រទេសថៃ - ảnh 1
ប៉ូលីសថៃត្រូវបានដាក់ពង្រាយនៅអាគារដ្ឋាភិបាល (រូបថតៈ AP)

        នាថ្ងៃទី១១ធ្នូ ឧបនាយករដ្ឋមន្រ្តីបណ្តោះអាសន្តនិងជារដ្ឋមន្ត្រីការបរទេស
ថៃលោក Surapong Tovichakchaikul ឲ្យដឹងថា មានប្រទេសមួយចំនួនបានគាំទ្រ សេចក្តីសម្រេចចិត្តរបស់ថៃដំណើការបោះឆ្នោតសកល។ ក្នុងថ្ងៃដ៏ដែល រដ្ឋមន្រ្តី
ការបរទេសអូស្ត្រាលី Julie Bishop បានសម្តែងក្តីសង្ឃឹមថា​សេចក្តីសម្រេច​ចិត្តអំពីការដំណើរការបោះឆ្នោតសកលមុនកាលកំណត់របស់នាយករដ្ឋមន្រ្តីថៃ នឹងជួយបន្ធូស្រាលភាពតានតឹងនយោបាយនៅប្រទេសអាស៊ីអាគ្នេយ៌នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ