ពីថ្ងៃទី ៣១ មករា ដល់ថ្ងៃទី ៧ កុម្ភៈ ឆ្នាំ ២០២២ ក្រុមហ៊ុនអាកាសចរណ៍បានអនុវត្តន៍ជើងហោះហើរចំនួន ៣៦ ជើងនាំពលរដ្ឋវៀតណាម ជាង ២០០០ នាក់វិលត្រឡប់មកប្រទេសវិញ
(VOVWORLD) - មុននោះ នាថ្ងៃទី ៣១ មករា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើឲ្យមានដំណោះស្រាយគាំពារពលរដ្ឋវៀតណាមដែលនៅក្រៅប្រទេសវិលត្រឡប់មកមាតុប្រទេសវិញ។
នារសៀលថ្ងៃទី៧ ខែកុម្ភៈ ក្រសួងគមនាគមន៍ដឹកជញ្ជូនបានឲ្យដឹងថា អនុវត្តន៍តាមការណែនាំរបស់នាយករដ្ឋមន្ត្រីស្តីពីដំណោះស្រាយគាំពារពលរដ្ឋវៀតណាមដែលនៅក្រៅប្រទេសឲ្យវិលត្រឡប់មកមាតុប្រទេសវិញ ក្រសួងគមនាគមន៍ដឹកជញ្ជូនបានណែនាំដល់នាយកដ្ឋានអាកាសចរណ៍ស៊ីវិល វៀតណាមធ្វើការផ្សព្វផ្សាយនិងផ្តល់ការអនុញ្ញាតឱ្យហោះហើរសម្រាប់ក្រុមហ៊ុនអាកាសចរណ៍បរទេសនាំពលរដ្ឋវៀតណាមវិលត្រឡប់មកប្រទេសវិញ ដោយមិនទាមទារឯកសារពិនិត្យលក្ខណៈបុគ្គលឡើយ។ ដូច្នោះហើយ ចាប់ពីថ្ងៃទី ៣១ ខែមករា ដល់ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២២ ក្រុមហ៊ុនអាកាសចរណ៍បរទេសបានបានអនុវត្តន៍ជើងហោះហើរចំនួន ៣៦ ជើងទាំងជើងហោះហើរប្រចាំនិងមិនប្រចាំ ដឹកជញ្ជូនអ្នកដំណើរវៀតណាមចំនួន ២.០៥៥ នាក់ ពីតៃវ៉ាន់ (ចិន) កម្ពុជា សិង្ហបុរី ថៃ ជប៉ុន និងមជ្ឈិមបូព៌ា (អារ៉ាប់រួម តួគី) វិលត្រឡប់មកប្រទេសវិញ។
មុននោះ នាថ្ងៃទី ៣១ មករា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើឲ្យមានដំណោះស្រាយគាំពារពលរដ្ឋវៀតណាមដែលនៅក្រៅប្រទេសវិលត្រឡប់មកមាតុប្រទេសវិញ ដោយក្នុងនោះ ក្រសួងគមនាគមដឹកជញ្ជូនបានចេញអាជ្ញាប័ណ្ណជាបន្ទាន់ អនុញ្ញត្តិឲ្យក្រុមហ៊ុនអាកាសចរណ៍បរទេស បញ្ចូនពលរដ្ឋវៀតណាមវិលត្រឡប់មកប្រទេសកំណើតវិញ៕