ពិធី ជូនប័ណ្ណសរសើរបស់ក្រសួងការបរទេសវៀតណាមជូនចំពោះត្រកូល Dang នៅស្រុកកោះ Ly Son ខេត្ត Quang Ngai
នាថ្ងៃទី៥មេសា នៅឃុំ An Vinh ស្រុកកោះ Ly Son ខេត្ត Quang Ngai វៀតណាមបានប្រ
ព្រឹត្តទៅ ពិធីជូនប័ណ្ណសរសើរ របស់ក្រសួងការបរទេសវៀតណាម ជូនវង្សត្រកូល
Dang នៅ ស្រុកកោះ Ly Son ដោយសារមានគុណបំណាចផ្គត់ផ្គង់ឯកសារដ៏ថ្លៃថ្នូរ ដែលមានការទាក់ទិនដល់អធិបតេយ្យភាពរបស់វៀតណាម
ចំពោះប្រជុំកោះចំនួន២គឺ Hoang Sa និង Truong Sa អោយក្រសួងការបរទេស ។ នេះគឺជាឯកសារបុរាណមានតំលៃអំពីកតិយុត្ត វិទ្យាសាស្ត្រ ដែលអះអាងអធិបតេយ្យ
ភាពរបស់វៀតណាម ចំពោះ ប្រជុំកោះចំនួន២គឺ Hoang Sa និង Truong Sa។ លោក
Nguyen Dang VU នាយកមន្ទីវប្បធម៏ កីឡា និងទេសចរណ៏ ខេត្ត Quang Ngai បានអោយដឹងថា៖
“នេះជាឱកាសដើម្បីលើកតំកើងបណ្តាត្រកូលលើកោះ Ly Son ដែលតភ្ជាប់ជាមួយការការពារបូរណភាពដែនដីលើសមុទ្រខាងកើត ក្នុងច្រើនសតវត្យមុនៗ។ និងខ្ញុំគិតថា នេះក៏ជាឱកាសលើកទឹកចិត្តបណ្តាត្រកូលផ្សេងៗទៀតដែលមាន ឯកសារថ្លៃថ្នូររបស់រាជកាលមុន ប្រគល់ជូន ប្រទេសជាតិ ដើម្បីអះអាងនូវអធិបតេយ្យភាពពីបូរណភាពដែនដីរបស់វៀតណាមលើសមុទ្រខាង កើត ក្នុងសត្តវត្សជាច្រើនមុនៗនេះ”៕
|
ត្រកូល Dang នៅ ស្រុកកោះ Ly Son ផ្គត់ផ្គងឯកសារដែល មានការ ទាក់ទិន ដល់អធិបតេយ្យ ភាពរ បស់វៀតណាមចំពោះប្រជុំកោះចំនួន២គឺ Hoang Sa និង Truong Sa អោយក្រសួងការបរទេស (internet) |