ពិធីកោតសរសើរកងទ័ពប្រជាជនវៀតណាមចំពោះការចូលរួមសកម្មភាពមនុស្សធម៌ និងជួយ​សង្គ្រោះគ្រោះមហន្តរាយរញ្ជួយដីនៅទួរគី

(VOVWORLD) - ពិធីកោតសរសើរកងទ័ពប្រជាជន វៀតណាមដែលបានចូលរួមសកម្មភាព ជួយមនុស្សធម៌ និងជួយសង្គ្រោះគ្រោះមហន្តរាយសម្រាប់គ្រោះរញ្ជួយដីនៅប្រទេសទួរគី ដែលទើបបញ្ចប់បេសកកម្មវិលត្រឡប់មកប្រទេសវិញដោយសុវត្ថិភាព បានប្រព្រឹត្តទៅនាព្រឹក ថ្ងៃទី ២៤ ខែកុម្ភៈនៅទីក្រុងហាណូយ។
ពិធីកោតសរសើរកងទ័ពប្រជាជនវៀតណាមចំពោះការចូលរួមសកម្មភាពមនុស្សធម៌ និងជួយ​សង្គ្រោះគ្រោះមហន្តរាយរញ្ជួយដីនៅទួរគី - ảnh 1ថ្នាក់ដឹកនាំក្រសួងការពារប្រទេស បានប្រគល់ប័ណ្ណសរសើរ ដល់នាយទាហាននិងយុទ្ធជនដែលបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅប្រទេសទួរគី។ (រូបថត៖ VOV)

ក្នុងអំឡុងពេលពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២២ ខែកុម្ភៈ ក្រុមកងទ័ពប្រជាជនវៀតណាមចំនួន ៧៦ នាក់បានដាក់ពង្រាយការរុករកនៅទីតាំងរញ្ជួយដីក្នុងខេត្ត Hatay ដែលជាតំបន់មួយក្នុងចំណោមតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយគ្រោះរញ្ជួយដីនៅប្រទេសទួរគី។ គណៈប្រតិភូបានសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងសង្គ្រោះនៃប្រទេសផ្សេងៗ ដើម្បីអនុវត្តការស្វែងរកជនរងគ្រោះ។ គណៈប្រតិភូបានរកឃើញជនរងគ្រោះជាច្រើនហើយបានប្រគល់ទៅឱ្យកងកម្លាំងជួយសង្គ្រោះទួរគីដើម្បីយកជនរងគ្រោះចេញពីគំនរបាក់បែក។ គណៈប្រតិភូក៏បានប្រគល់សម្ភារៈបរិក្ខារ គ្រឿងឧបភោគ បរិភោគ និងជំនួយប្រមាណ ២៥ តោន ដល់ប្រជាជននៅតំបន់កើតមានឡើងការរញ្ជួយដីផងដែរ។

នៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតទួរគីប្រចាំនៅវៀតណាម លោក Haldun Tekneci បាននិយាយថា វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលបានបញ្ជូនកងកម្លាំងស្វែងរក និងជួយសង្គ្រោះពីក្រសួងនគរបាល និងក្រសួងការពារជាតិទៅកាន់ប្រទេសទួរគី។
ពិធីកោតសរសើរកងទ័ពប្រជាជនវៀតណាមចំពោះការចូលរួមសកម្មភាពមនុស្សធម៌ និងជួយ​សង្គ្រោះគ្រោះមហន្តរាយរញ្ជួយដីនៅទួរគី - ảnh 2នាយទាហាននិងយុទ្ធជនដែលចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះនៅប្រទេសទួរគី។ (រូបថត៖ VOV)

វាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់គណៈប្រតិភូ ទីភ្នាក់ងារ អង្គភាពនានា ឧត្តមសេនីយ៍ឯក Nguyen Tan Cuong អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានសង្កត់ធ្ងន់ថា៖ សមាជិកនៃគណៈប្រតិភូបានលើកតម្កើងស្មារតីអន្តរជាតិដ៏ថ្លៃថ្នូ ប្រពៃណីរបស់វីរជនវៀតណាម វីរភាពកងទ័ពប្រជាជនវៀតណាម និងគុណសម្បត្តិដ៏ថ្លៃថ្លារបស់កងទ័ពរបស់លោកអុំហូ ដោយមានភាពជឿជាក់ មិនខ្លាចការលំបាក     គ្រោះថ្នាក់, សុខចិត្តលះបង់, ប្រណាំងប្រជែងនឹងពេលវេលា, ទាញយកប្រយោជន៍ពីរាល់ម៉ោង និងនាទី ដើម្បីសម្របសម្រួលការស្វែងរក និងជួយសង្គ្រោះ។ កំណត់ទីតាំងជាច្រើនកន្លែងដែលមានមនុស្សរងរបួស ប្រគល់ឱ្យអាជ្ញាធរ និងកម្លាំងជំនាញនៃប្រទេសម្ចាស់ផ្ទះ ដើម្បីដោះស្រាយ ។ សកម្មភាពនោះជាទីគោរពដ៏ខ្ពង់ខ្ពស់ បង្ហាញពីទំនួលខុសត្រូវ សមត្ថភាព និងកិត្យានុភាពរបស់កងទ័ពវៀតណាមចំពោះមុខបញ្ហាសន្តិសុខមិនប្រពៃណីដែលត្រូវបានសហគមន៍អន្តរជាតិ រដ្ឋាភិបាល និងប្រជាជនទួរគី ទទួលស្គាល់ និងកោតសរសើរយ៉ាងខ្លាំងផងដែរ”។

ដោយទទួលស្គាល់ការរួមចំណែករបស់ក្រុមការងារ ក្រសួងការពារប្រទេស ស្នើប្រគល់ប័ណ្ណសរសើរពីនាយករដ្ឋមន្ត្រីរដ្ឋាភិបាល ដល់សមូហភាពចំនួន ៤ និងបុគ្គលចំនួន៧នាក់។ ក្នុងពិធី  គណៈប្រតិភូទាំង៧៦រូប បានទទួលប័ណ្ណសរសើរ ពីរដ្ឋមន្ត្រីក្រសួងការពារប្រទេស ចំពោះស្នាដៃឆ្នើមក្នុងការបំពេញភារកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ