ពិធីកោតសរសើរនិស្សិតឆ្នើមឡាវ - កម្ពុជា ឆ្នាំ ២០២០

(VOVWORLD) -  ក្នុងឱកាសនេះ និស្សិតឆ្នើមទាំងឡាវនិងកម្ពុជានឹងទទួលបានប័ណ្ណសរសើរពីសម្ព័ន្ធសមាគមយុវជនទីក្រុងហូជីមិញផងដែរ។
ពិធីកោតសរសើរនិស្សិតឆ្នើមឡាវ - កម្ពុជា ឆ្នាំ ២០២០ - ảnh 1ទិដ្ឋភាពនៃពិធី កោតសរសើរនិស្សិតឆ្នើមឡាវ - កម្ពុជា ឆ្នាំ ២០២០ (រូបថត៖ TTXVN)

នារសៀលថ្ងៃទី ២២ ខែវិច្ឆិកា សម្ព័ន្ធសមាគមយុវជនទីក្រុងហូជីមិញបានរៀបចំកម្មវិធីកោតសរសើរចំពោះនិស្សិតឆ្នើមឡាវនិងកម្ពុជា ឆ្នាំ ២០២០ ក្នុងនោះមាននិស្សិតឆ្នើមឡាវចំនួន ៦១ នាក់និងនិស្សិតឆ្មើមកម្ពុជា ចំនួន ៦១ នាក់ ដែលកំពុងសិក្សានៅទូទាំងទីក្រុងហូជីមិញ។ ក្នុងឱកាសនេះ និស្សិតឆ្នើមទាំងឡាវនិងកម្ពុជានឹងទទួលបានប័ណ្ណសរសើរពីសម្ព័ន្ធសមាគមយុវជនទីក្រុងហូជីមិញផងដែរ។

ឆ្លងកាត់រយៈពេល ១៤ ឆ្នាំ រហូតមកដល់ពេលនេះ កម្មវិធីក៏បានលើកតំកើងនិស្សិតឆ្នើមឡាវនិងកម្ពុជា ចំនួន ៩០១ នាក់ ដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យនិងវិទ្យាស្ថាននានាក្នុងទីក្រុងហូជីមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ