ពិធីការនិងល្បែងទាញព្រ័ត្រចូលបញ្ជីឈ្មោះបេតិកភ័ណ្ឌវប្បធម៌ពិភពលោកជាផ្លូវការ

(VOVworld)-នៅសម័យប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលនាថ្ងៃទី២ធ្នូ ស្តីពីកិច្ច ការពារបេតិកភ័ណ្ឌវប្បធម៌អរូបីលើកទី១០របស់អង្គការ UNESCO ដែលបានប្រ ព្រឹត្
តទៅនៅទីក្រុង Windhoek សាធារណរដ្ឋ Namibia អង្គការ UNESCO បាន ចុះឈ្មោះ
ចូលក្នុងបញ្ជីជាផ្លូវការ ដោយទទួលយកពិធីការនិងល្បែងទាញព្រ័ត្រនៅវៀតណាម
កម្ពុជា កូរ៉េខាងត្បូង និងហ្វីលីពីនចូលក្នុងបញ្ជីឈ្មោះបេតិកភ័ណ្ឌវប្បធម៌​អរូបីតំ
ណាងមនុស្សលោក។ សាស្ត្រាចារ្យរង បណ្ឌិត Nguyen Van Huy សមាជិក ក្រុមប្រឹក្សា
បេតិកភ័ណ្ឌជាតិបានឲ្យដឹងថា៖

        “ល្បែងទាញព្រ័ត្រមិនត្រឹមតែមាននៅវៀតណាមតែបុណ្ណោះ ថែមទាំងនៅប្រទេស
ជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ទៀតផង។ ពេលដែលបានទស្សនាពិធី​ការនៃល្បែង
ទាញព្រ័ត្រ គឺឃើញថា ពិធីការនេះបានបង្ហាញច្បាស់នូវគ្រឹះស្ថាន វប្បធម៌អាស៊ីរបស់ប្រ
ទេសនីមួយៗ។ នោះគឺបួងសួងសូមអាកាសធាតុអំណោយ ផល មនុស្សគ្រប់រូបជួបតែ
ភាពសុខសាន្តត្រានផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ