ពិធីគោរព វិញ្ញាណក្ខន្ធ នាយឧត្តមសេនីយ៍ Vo Nguyen Giap

Vovworld- ថ្ងៃទី១២តុលាគណះកម្មាធិការមជ្ឈឹមបក្យកម្មុយនិស្តវៀតណាមរដ្ឋសភា 
ប្រធានរដ្ឋ​​   រដ្ឋាភិបាល​​និងគណះកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាមរៀបចំ 
 ពិធីគោរពវិញ្ញាណក្ខខ័ន្ធ នាយឧត្តមសេនីយ៍ Vo Nguyen Giap ជាផ្លូវការនៅទីក្រុង
ហាណូយ។ថ្លែងមតិនៅឱកាសនេះឧបនាយករដ្ឋមន្រ្តីវៀតណាមលោក  Nguyen Xuan
Phuc ​ប្រធានគណះចាត់តាំង ពិធីគោរពវិញ្ញាណក្ខខ័ន្ធ នាយឧត្តមសេនីយ៍ Vo Nguyen
Giapគូសបញ្ជាក់ថា៖“  ក្នុងអំឡុង៨០ឆ្នាំធ្វើសកម្មភាពបដិវត្តន៍  នាយឧត្តមសេនីយ៍បាន
មានគុណូបការះដ៍ធំធេងចំពោះ ​បុព្វហេតុបដិវត្តន៍របស់បក្ស​  ប្រជាជាតិនិងជាកូនសិស្ស
ពូកែរបស់លោកប្រធានហូជីមិញនិងជា នាយឧត្តមសេនីយ៍ដំបូងអគ្គមេបញ្ជាការកងទ័ព ប្រជាជនវៀតណាម។នាយឧត្តមសេនីយ៍ទទួលការគោរពរ៉ាប់អាន​ក្តីស្រឡាញ់ពីប្រជាជន
និងការកោតសរសើពីមិត្តភក្តិ អន្តរជាតិនាយឧត្តមសេនីយ៍ជាមោទនភាពនៃបណ្តាជំនាន់
កម្មាភិបាលយុទ្ឋជនរបស់កងទ័ពទាំងមូល។នាយឧត្តមសេនីយ៍ត្រូវបានបក្ស រដ្ឋវៀត
ណាមប្រគល់គ្រឿងឥស្សរីយ៍យសផ្កាយមាស គ្រឿងឥស្សរីយ៍យស​ហូជីមិញមេដាយ៧០
ឆ្នាំអាយុបក្យរួមជាមួយគ្រឿងឥស្សរីយ៍យសដ៍ថ្លៃថ្លាផ្សេងៗទៀត។ការលាចាកលោករបស់ នាយឧត្តមសេនីយ៍ជាការបាត់បង់ដ៍ធំធេងចំពោះបក្ស​រដ្ឋ​  ប្រជាជននិងកងទ័ពវៀតណាម។“

បន្ទាប់ពីបទថ្លែងមតិរបស់ លោក  Nguyen Xuan Phuc  គណះប្រតិភូនៃគណះកម្មាធិការ
មជ្ឈឹមបក្យកម្មុយនិស្តវៀតណាមដឹកនាំដោយអគ្គលេខាNguyen Phu Trong គណះប្រតិភូ
រដ្ឋវៀតណាមដឹកនាំដោយលោកប្រធានTruong Tan Sangគណះប្រតិភូរដ្ឋសភាដឹកនាំ
ដោយលោកប្រធាន NguyenSinh Hung  គណះប្រតិភូរដ្ឋាភិបាលដឹកនាំដោយលោក
នាយករដ្ឋមន្រ្តីNguyen Tan Dung គណះប្រតិភូគណះកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិ
វៀតណាមដឹកនាំដោយលោក Vu Trong Kim អនុប្រធាននិងជាអគ្គលេខាធិការបានមក
គោរពវិញ្ញាណក្ខន្ធ​ នាយឧត្តមសេនីយ៍ Vo NguyenGiapគណះប្រតិភូទាំងឡាយបានក្រោក
ឈរស្មឹងស្មាតរយះពេល១នាទីដើម្បីជាកិច្ច គោរពវិ ញ្ញាណក្ខន្ធ​នាយឧត្តមសេនីយ៍Vo
Nguyen Giap។

           

ពិធីគោរព វិញ្ញាណក្ខន្ធ នាយឧត្តមសេនីយ៍ Vo Nguyen Giap - ảnh 1
ថ្នាក់ដឹកនាំបក្សរដ្ដ្ឋ​រដ្ឋាភិបាលគោរព វិញ្ញាណក្ខន្ធ នាយឧត្តមសេនីយ៍ Vo Nguyen Giap(រូបថត VOV)

ក្នុងសៀភៅកត់ត្រា កាន់ទុក្ខ   អគ្គលេខាNguyen Phu Trongបក្សកម្មុយនិស្តវៀតណាម លោកប្រធានរដ្ឋTruong Tan Sangនិង លោកនាយករដ្ឋមន្រ្តីNguyen Tan Dungសុទ្ឋតែបាន
សំដែងការសោកស្តាយចំពោះនាយឧត្តមសេនីយ៍ Vo Nguyen Giapដែលជាអ្នកដឹកនាំ
មានកិត្យានុភាពរបស់បក្សរដ្ឋនិងប្រជាជនវៀតណាមនិងជាសិស្សពូកែរបស់លោក
ប្រធាន​ហូជីមិញនិងជាព្រឹទ្ឋាចារ្យរបស់កងទ័ពប្រជាជនវៀតណាមវីរភាព។ថ្នាក់ដឹកនាំ
បក្យរដ្ឋសុទ្ឋតែអះអាងថា៖ នាយឧត្តមសេនីយ៍ បានការរួមវិភាគទានដ៍ធំសម្បើមក្នុង
បុព្វហេតុបដិវត្តន៍របស់បក្សនិងប្រជាជាតិ។ នាយឧត្តមសេនីយ៍ ជាគំរូសីលធម៌ដ៍ភ្លឺ
ចិញ្ចាចដែលបានបូជាអស់មួយជីវិតសំរាប់បុព្វហេតុរបស់បក្សសំរាប់ប្រជាជន។កេរ្ត៍ឈ្មោះ
របស់ នាយឧត្តមសេនីយ៍ កត់ត្រាក្នុងប្រវត្តិសាស្រ្តជាតិជារៀងរហូតនិងជាគំរូនៃលិទ្ឋិវីរភាព
បដិវត្តន៍វៀតណាម។

ចំពោះមុខប្រលឹង នាយឧត្តមសេនីយ៍ ថ្នាក់ដឹកនាំបកក្សរដ្ឋសុំសច្ចាថានឹងរួមជាមួយបក្ស
ទាំងមូល​កងទ័ពទាងមូលនិងប្រជាជនវៀតណាមទាងមូលរួមកំ​លាំងកាយចិត្តកសាងបក្យ
ដ៍ស្អាតស្អម​មាំមួនការពាររឹងមាមាតុប្រទេសវៀតណាមសង្គមនិយម។នាព្រឹកថ្ងៃនេះដែរ​គណះប្រតិភូគណះកម្មាធិការយោធាមជ្ឈឹម  គណះប្រតិភូរបស់ថ្នាក់ដឹកនាំ​ អតីតថ្នាក់
ដឹកនាំរបស់បក្សរដ្ឋ  គណះកម្មាធិការបក្ស​​ក្រុមប្រឹក្សាប្រជាជន​ គណះ​កម្មាធិការប្រជាជន​គណះកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិទីក្រុងហាណូយ​រួមជាមួយគណះប្រតិភូរបស់
ក្រសួង​ការពារប្រទេស​  ​ក្រសួងនគបាល​  គណះប្រតិភូអន្តរជាតិ​អង្គទូតនិងគណះប្រតិភូ
អតីតយុទ្ឋជនវៀតណាមមក គោរពវិញ្ញាណក្ខន្ធ​ នាយឧត្តមសេនីយ៍ Vo Nguyen Giap។

នាព្រឹកថ្ងៃនេះទី១២តុលានេះដែរ  គណះប្រតិភូបក្សរដ្ឋនិងកងទ័ពនៃសាធារណរដ្ឋ
ប្រជាធិបតេយ្យប្រជាមានិតឡាវដឹកនាំដោយលោកប្រធានរដ្ឋChumaly Saynhasone  គណះ
ប្រតិភូ​រាជាណាចក្រកម្ពុជាដឹនាំដោយប្រធានគណបក្យប្រជាជននិង​ជាប្រធាន​រដ្ឋសភា
សម្តេចហេងសំរិន​​ គណះប្រតិភូAlgieria ​និង Mozambique​បាន មក គោរពវិញ្ញាណក្ខន្ធ​ នាយឧត្តមសេនីយ៍ Vo Nguyen Giap។ឯកអគ្គរដ្ឋទូត​  ភារធាតីបរទេសដំណាងនៃអង្គការ
អន្តរជាតិនិង ដំណាងគណះប្រតិភូជនវៀតណាមនៅឯបរទេស​ជិត១០០រូបបានមក
គោរពវិញ្ញាណក្ខន្ធ​ នាយឧត្តមសេនីយ៍ Vo Nguyen Giap។

​​​​​​​​​​​​​​                

ពិធីគោរព វិញ្ញាណក្ខន្ធ នាយឧត្តមសេនីយ៍ Vo Nguyen Giap - ảnh 2
គណះប្រតិភូ​រាជាណាចក្រកម្ពុជាដឹនាំដោយប្រធានគណបក្យប្រជាជននិង​ជាប្រធាន​រដ្ឋសភា
សម្តេចហេងសំរិន​​ មក គោរព​ វិញ្ញាណក្ខន្ធ​ នាយឧត្តម
(រូបថត VOV)

ពីថ្ងៃត្រង់ថ្ងៃទី១២តុលាជាពេលវេលាសំរាប់ប្រជាជនមក គោរពវិញ្ញាណក្ខន្ធ​ នាយឧត្តម
សេនីយ៍ Vo Nguyen Giap។រួមជាមួយពេលនេះដែរពិធី គោរពវិញ្ញាណក្ខន្ធ​ នាយឧត្តមសេ
នីយ៍Vo Nguyen Giapក៍បានរៀបចំឡើងនៅទីស្នាក់ការគណះកម្មាធិការប្រជាជនខែត្រ
Quang Binh​ជាស្រុកកំណើតរបស់ នាយឧត្តមសេនីយ៍ក៍ដូចជានៅសាលប្រជុំThong Nhat
ទីក្រុង​ហូជីមិញនិងតំបន់ផ្សេងៗដូចជា​Tuyen Quang-Dien Bien- Cao Bang-Can Tho​និង
ស្រុកកោះTruong Sa ​ខែត្រ​ Khanh Hoa។ជនវៀតណាមជាច្រើននាក់បានសំដែងការសោក
ស្តាយ​និងគោរពដឹងគុណសំរាប់ នាយឧត្តមសេនីយ៍។មិត្តវ័យក្មេង១នាក់មកពីឃុំ Tan Trao​​  ខែត្រ Tuyen Quang អោយដឹងថា៖“  ខ្ញុំមិនអាចនិយាយឲ្យអស់នូវ​មនោសញ្ចេតនាគោរព
រ៉ាប់អានរបស់ខ្លួនចំពោះ នាយឧត្តមសេនីយ៍ ។នោះជាក្តីកោតសរសើរគោរពរ៉ាប់អាននិង
ក្តីគោរពដឹងគុណ។ជំនាន់វ័យក្មេងប្អូនៗពុំទាន់ដែលជួបនាយឧត្តមសេនីយ៍ម្តងណាមួយ
ឡើយ។ប៉ុន្តែតាមរយះការនិទានរបស់ឪពុកម្តាយប្អូនៗសច្ចាខិតខំប្រឹងប្រែងសិក្សារៀន
សូត្រតាមគំរូសិលធម៌ នាយឧត្តមសេនីយ៍ដើម្បីកសាងស្រុកកំណើត។  “
នាយឧត្តមសេនីយ៍ Vo Nguyen Giapជាអតីតសមាជិកការិយាល័យនយោបាយ​អតីតលេខា
គណះកម្មាធិការយោធាមជ្ឈឹម  អតីតឧបនាយករដ្ឋមន្រ្តីអចិន្រ្តៃរដ្ឋាភិបាល  អតីតរដ្ឋមន្រ្តី
ក្រសួងការពារប្រទេសវៀតណាម​អគ្គមេបញ្ជាការកងទ័ពប្រជាជនវៀតណាម និងជា​សមាជិកសភា ចាប់ពី​នីតិកាល​ទី១ ដល់ទី ៧ ។នាយឧត្តមសេនីយ៍ Vo Nguyen Giapទទួល
មរណភាពនាថ្ងៃទី៤តុលា២០១៣ក្នុងជន្មាយុ​១០៣ឆ្នាំ។
គណះចាត់តាំង ពិធីគោរពវិញ្ញាណក្ខន្ធ​ នាយឧត្តមសេនីយ៍ Vo NguyenGiapរួមមានសមា
ជិកទាំង៣០រូបដោយ អគ្គលេខាបក្សNguyen Phu Trongធ្វើជាប្រធាន។ចាប់ពីម៉ោង១២
នាថ្ងៃទី១១តុលាគ្រប់ក្រសួងស្ថាប័ននិងទីសាធារណះបានបង្ហូតទង់ជាតិកាន់ពាក់កណ្តាល
ដង។សកម្មភាពលេងកំសាន្តទាំងឡាយបញ្ឈប់ជាបណ្តោះអាសន្នដល់ម៉ោង១២ថ្ងៃទី១៣
តុលាឆ្នាំ២០១៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ