ពិធីគោរពទង់ជាតិឆ្នាំថ្មីនៅតាមតំបន់ព្រំដែន និងកោះសមុទ្រនានា
(VOVWORLD) - កាលពីម្សិលមិញ (ថ្ងៃទី ១០ ខែកុម្ភៈ ជាថ្ងៃដំបូងនៃបុណ្យចូលឆ្នាំថ្មី) កម្មាភិបាល និងយុទ្ធជនរាប់ពាន់នាក់នៅលើកោះចំនួន ២១ ទីកន្លែងឈរជើងចំនួន ៣៣ ប្រជាសេនាទនៅ Truong Sa និងផ្ទះរន្ទា DK1 បានអនុវត្តន៍ពិធីគោរពទង់ជាតិមាតុភូមិដើមនិទាឃរដូវថ្មី។
ពិធីគោរពទង់ជាតិឆ្នាំថ្មីនៅតាមប៉ុស្តិ៍ការពារព្រំដែន Bo Heng (ខេត្ត Đắk Lắk)។ (រូបថត៖ vna) |
ពិធីគោរពទង់ជាតិអធិបតេយ្យភាពឆ្នាំថ្មី គឺជាពិធីដ៏ពិសិដ្ឋដោយបង្ហាញពីទឹកចិត្តស្នេហាជាតិ និងស្មារតីទទួលខុសត្រូវរបស់យោធិនម្នាក់ៗ និងការប្តេជ្ញាចិត្តរបស់កម្មាភិបាល យុទ្ធជន ទាំងអស់នៃអង្គភាពនានា សម្រាប់ឆ្នាំថ្មីទទួលបានជ័យជំនះថ្មីៗ។
កាលពីម្សិលមិញ (ថ្ងៃទី ១០ ខែកុម្ភៈ ជាថ្ងៃដំបូងនៃបុណ្យចូលឆ្នាំថ្មី) កម្មាភិបាល និងយុទ្ធជនរាប់ពាន់នាក់នៅលើកោះចំនួន ២១ ទីកន្លែងឈរជើងចំនួន ៣៣ ប្រជាសេនាទនៅ Truong Sa និងផ្ទះរន្ទា DK1 បានអនុវត្តន៍ពិធីគោរពទង់ជាតិមាតុភូមិដើមនិទាឃរដូវថ្មី។
ទន្ទឹមនឹងនោះ កម្មាភិបាល យុទ្ធជនជាង ២០០ នាក់ នៅផ្ទះរន្ទា DK ចំនួន ១៥ ដែលឈរជើងនៅលើខ្ពង់រាបបាតសមុទ្ឬភាគខាងត្បូងនៃមាតុភូមិនៅព្រឹកដំបូងនៃបុណតេតក៏បានរៀបចំពិធីគោរពទង់ជាតិមាតុភូមិ។ ជាមួយស្មារតី "សប្បាយរីករាយនិទាឃរដូវថ្មីដោយមិនភ្លេចបេសកកម្ម" កម្មាភិបាល និងយុទ្ធជនផ្ទះរន្ទារ DK ប្តេជ្ញាចិត្តដើម្បីបំពេញភារកិច្ចប្រកបដោយដោយជោគជ័យ។
លោកវរសេនីយ៍ត្រី Dao Xuan Nam មេបញ្ជាការកោះ Song Tu Tay បានឲ្យដឹងថា ពិធីគោរពទង់ជាតិនៅថ្ងៃដំបូងនៃឆ្នាំថ្មីតែងតែមានអត្ថន័យសំខាន់ជាពិសេសចំពោះកម្មាភិបាល និងយុទ្ធជន ដែលកំពុងបំពេញកាតព្វកិច្ចលើកោះដាច់ស្រយាល បង្ហាញពីការឯកភាពគ្នាដើម្បីសម្រេចគោលដៅដែលបានកំណត់ក្នុងឆ្នាំ។ នៅចំពោះមុខបង្គោលអធិបតេយ្យភាព និងទង់ជាតិមាតុភូមិ កម្មាភិបាល និងយុទ្ធជន ប្រជាជនគ្រប់រូបនៅលើកោះដាច់ស្រយាល កាន់តែយល់ដឹងពីការទទួលខុសត្រូវចំពោះប្រទេសជាតិ ហើយកាន់តែមានទំនុកចិត្តកាន់កាំភ្លើងការពារអធិបតេយ្យភាពកោះសមុទ្រមាតុភូមិ៕