ពិធីគោរពវិញ្ញាក្ខ័ន្ធម្ចាស់ក្សត្រិយ៍អង់គ្លេសអូសបន្លាយក្នុងរយៈពេល ៤ ថ្ងៃ

(VOVWORLD) - ចាប់ពីម៉ោង ១៧ ថ្ងៃទី ១៤ ខែកញ្ញា (ម៉ោងក្នុងស្រុក - ពោលគឺ ម៉ោង ២៣ ក្នុងថ្ងៃខែឆ្នាំដដែលនៅប្រទេសវៀតណាម) ប្រជាជនអង់គ្លេសបានចាប់ផ្តើមចូលគោរពវិញ្ញាណក្ខ័ន្ធ  ម្ចាស់ក្សត្រិយ៍ Elizabeth II នៅអាគាររដ្ឋសភាអង់គ្លេស Westminter Hall។ 
ពិធីគោរពវិញ្ញាក្ខ័ន្ធម្ចាស់ក្សត្រិយ៍អង់គ្លេសអូសបន្លាយក្នុងរយៈពេល ៤ ថ្ងៃ - ảnh 1ប្រជាជនដាក់ផ្កាគោរពវិញ្ញាណក្ខ័ន្ធម្ចាស់ក្សត្រី Elizabeth II ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ (រូបថត៖ AFP/TTXVN)

ពិធីគោរពវិញ្ញាណក្ខ័ន្ធមានរយៈពេលរហូតដល់ម៉ោង ៦ និង ៣០ នាទី  ថ្ងៃទី ១៩ ខែកញ្ញា មុនពេលពិធីបុណ្យសពប្រព្រឹត្តទៅ។ នៅរសៀលថ្ងៃទី ១៤ ខែកញ្ញា មឈូសរបស់ម្ចាស់ក្សត្រិយ៍ Elizabeth II ត្រូវបានដង្ហែពីវិមាន Buckingham ដែលជាលំនៅដ្ឋានផ្លូវការរបស់រាជវង្សអង់គ្លេស ទៅកាន់ Westminter Hall ហើយដាក់នៅទីនេះសម្រាប់ប្រជាជនមកគោរពវិញ្ញាណក្ខ័ន្ធ។ ចូលរួមក្នុងពិធីដង្ហែមានព្រះមហាក្សត្រ Charles III ព្រះអង្គម្ចាស់ William និង Harry និងសមាជិកនៃគ្រួសាររាជវង្សរួមទាំងព្រះនាង Anne ដែលជាបុត្រីរបស់ម្ចាស់ក្សត្រិយ៍។ ក្បួនដង្ហែចេញពីវិមាន Buckingham ហើយធ្វើដំណើរតាមមហាផ្លូវ the Mall ឆ្លងកាត់ទីស្នាក់ការកណ្តាល Horse Guards ចុះទៅកាន់ Whitehall និងទៅកាន់ Westminsters Hall ។ នៅតាមផ្លូវនៃក្បួនដង្ហែ ប្រជាជនបានតម្រង់ជួរដើម្បីគោរពវិញ្ញាណក្ខន្ធម្ចាស់ក្សត្រិយ៍ Elizabeth II។

តាមការប៉ាន់ប្រមាណថា មនុស្សរាប់សែននាក់មកពីទូទាំងប្រទេសនឹងមកទីក្រុងឡុងដ៍ ដើម្បីគោរព លាម្ចាស់ក្សត្រិយ៍ Elizabeth II។ នៅព្រឹកថ្ងៃទី ១៤ ខែកញ្ញា មនុស្សម្នាតម្រង់ជួរនៅតាមច្រាំងទន្លេ Thames ភាគខាងត្បូង ដើម្បីចូលគោរពវិញ្ញាណក្ខ័ន្ធម្ចាស់ក្សត្រិយ៍ ហើយអាចចំណាយពេលជាង ២៤ ម៉ោងដើម្បីឃើញម្ចាស់ក្សត្រិយ៍ជាលើកចុងក្រោយ។ អ្នកស្ម័គ្រចិត្ត និងប៉ូលីសប្រហែល ១.០០០ នាក់ត្រូវបានចល័ត ហើយស្ថានីយ៍សង្គ្រោះបន្ទាន់ត្រូវបានបង្កើតឡើងដើម្បីជួយប្រជាជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ