ពិធីគោរពវិញ្ញាណក្ខ័ន្ធ ឧត្តមសេនីយ៍ទោ Dong Sy Nguyen តាមពិធីកាន់ទុក្ខថ្នាក់ជាតិ

(VOVWORLD) -  នាព្រឹកថ្ងៃទី ១០ ខែមេសា នៅអាគាររៀបចំបុណ្យសពជាតិ លេខ ៥ វិថី Tran Thanh Tong នៃទីក្រុងហាណូយ ដោយអារម្មណ៍សោកស្ដាយបំផុត គណៈកម្មា ធិការមជ្ឈិមបក្ស រដ្ឋសភា រដ្ឋាភិបាលនិងគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមរួមទាំងក្រុមគ្រួសារបានរៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធ ចំពោះ លោកឧត្តមសេនីយ៍ ទោ Dong Sy Nguyen អតីតសមាជិកការិយាល័យនយោ បាយ និងជាអតីតឧបនាយករដ្ឋមន្ត្រី និងជាមេបញ្ជាការនៃកងទ័ព Truong Son តាមពិធីកាន់ទុក្ឋថ្នាក់ជាតិ។

ពិធីគោរពវិញ្ញាណក្ខ័ន្ធ ឧត្តមសេនីយ៍ទោ Dong Sy Nguyen តាមពិធីកាន់ទុក្ខថ្នាក់ជាតិ - ảnh 1ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម  អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោក Dong Sy Nguyen (រូបថតៈ VOV)

នៅវេលាម៉ោង ៧ និង ៣០ នាទី ពិធីគោរពវិញ្ញាណក្ខ័ន្ធឧត្តមសេនីយ៍ទោ Dong Sy Nguyen ត្រូវបានបារព្ធឡ់ងយ៉ាងឧឡារិក ដើម្បីបង្ហាញពីការសោកស្តាយនិងការទទួលស្គាល់នូវសមិទ្ធផលនិងការលះបង់របស់លោក។

ជាកិច្ចចាប់ផ្តើម គណៈប្រតិភូនៃគណកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមដឹក នាំដោយអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធនិងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ។

អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធ គណៈប្រតិភូរដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ; គណៈប្រគណៈប្រតិភូរដ្ឋសភា ដឹកនាំដោយប្រធានរដ្ឋ សភា លោកស្រី Nguyen Thi Kim Ngan;  គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមដឹកនាំដោយលេខាគណៈកម្មាធិការមជ្ឈិមបក្សនិងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man។ អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោក Dong Sy Nguyen មានគណៈប្រតិភូជាច្រើន ជាថ្នាក់ដឹកនាំបក្ស រដ្ឋនិងក្រសួងស្ថាប័នមជ្ឈិមនិងតំបន់នានាទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ