ពិធីគោរពវិញ្ញាណក្ខ័ន្ធនិងរំលឹកវិញ្ញាណក្ខ័ន្ធនាយទាហាននិងយុទ្ធជនដែលបានពលីជីវិតក្នុងពេលបំពេញភារកិច្ច

ពិធីគោរពវិញ្ញាណក្ខ័ន្ធនិងរំលឹកវិញ្ញាណក្ខ័ន្ធនាយទាហាននិងយុទ្ធជនដែលបានពលីជីវិតក្នុងពេលបំពេញភារកិច្ច - ảnh 1
ពិធីគោរពវិញ្ញាណក្ខ័ន្ធនិងរំលឹកវិញ្ញាណក្ខ័ន្ធនាយទាហាននិងយុទ្ធជនដែលបានពលីជីវិត ក្នុងពេលបំពេញភារកិច្ច(http://news.vn/)

(VOV)_ ពិធីគោរពវិញ្ញាណក្ខ័ន្ធនិងរំលឹកវិញ្ញាណក្ខ័ន្ធនាយទាហាននិង​យុទ្ធជន ដែលបានពលីជីវិតក្នុងពេលបំពេញភារកិច្ចត្រូវបានរៀបចំឡើងដ៏​មហោឡារឹក  នាថ្ងៃទី១១ កក្កដា នៅរដ្ឋធានីហាណូយ។

ពិធីគោរពវិញ្ញាណក្ខ័ន្ធនិងរំលឹកវិញ្ញាណក្ខ័ន្ធនាយទាហាននិងយុទ្ធជនដែលបានពលីជីវិតក្នុងពេលបំពេញភារកិច្ច - ảnh 2
ពិធីគោរពវិញ្ញាណក្ខ័ន្ធនិងរំលឹកវិញ្ញាណក្ខ័ន្ធនាយទាហាននិងយុទ្ធជន ដែលបានពលីជីវិតក្នុងពេលបំពេញភារកិច្ច

គណៈប្រតិភូយោធាមជ្ឈឹម ដឹកនាំដោយអគ្គលេខាបក្សកម្មុយនីស្ត​វៀតណាម
 លោក Nguyen Phu Trong និងជាលេខាគណៈកម្មាធិការបក្ស​យោធាមជ្ឈឹម បាន
អញ្ជើញ ចូលគោរពវិញ្ញាណក្ខ័ន្ធ។ បន្តទៅនេះ គឺគណៈប្រតិភូ ថ្នាក់ដឹកនាំរបស់ រដ្ឋាភិបាល រណសិរ្យមាតុភូមិវៀតណាម បណ្ដា​ក្រសួង ស្ថាប័ន អង្គភាពមជ្ឈឹម និង តំបន់ក្នុងទូទាំងប្រទេស ដំណាង​ស្ថានទូតឡាវប្រចាំនៅវៀតណាម បានចូលរួម ពិធីគោរពវិញ្ញាណក្ខ័ន្ធ​នាយទាហាននិងយុទ្ធជនដែលបានពលីជីវិតក្នុងពេលបំ
ពេញភារកិច្ច​ហ្វឹកហាត់ហោះហើរ នាថ្ងៃទី ៧ កក្កដា។

          សម្ដែងនូវក្តីទុក្ខក្រៀមក្រំជាទីបំផុតដល់នាយទាហាននិងយុទ្ធជន​ចំនួន១៨
រូបដែល បានពលីជីវិត អគ្គលេខាបក្ស Nguyen Phu Trong បានសរសេរក្នុងសៀវ ភៅចូលរួមមរណទុក្ខថា៖ បក្ស កងទ័ពនិងប្រជាជនវៀតណាមនឹងដឹងគុណជានិច្ច
ចំពោះការពលីជីវិតរបស់បណ្ដានាយទាហាននិងយុទ្ធជន ដើម្បីបុព្វហេតុកសាង
និងការពារមាតុប្រទេស។

ចំពោះការពលីជីវិតដ៏វីរភាពនេះរបស់នាយទាហាននិងយុទ្ធជនចំនួន១៨រូប 
ក្នុងពេលបំពេញភារកិច្ចហ្វឹកហាត់ ប្រធានរដ្ឋវៀតណាមបានប្រគល់គ្រឿងឥស្សា
រិយសសំរាប់នាយទាហាននិងយុទ្ធជនទាំងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ