|
អតីតប្រធានាធិបតីអាហ្វ្រីកខាងត្បូង Nelson Mandela (VOV) |
Vovworld-នារសៀលថ្ងៃទី១១ធ្នូ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង
ហូជីមិញលោក Le Manh Ha រួមជាមួយគណៈប្រតិភូដំណាងរបស់មន្ទីផ្នែកទីក្រុង
ហូជីមិញបានមកអគ្គស្ថានកុងស៊ុលអាហ្វ្រីកខាងត្បូងប្រចាំនៅទីក្រុងហូជីមិញ
ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខ័ន្ធអតីតប្រធានាធិបតី Nelson Mandela។
ក្នុងប៉ុន្មានថ្ងៃកន្លងមក គណៈប្រតិភូដំណាងរបស់មន្ទីផ្នែកស្ថាប័នទីក្រុងហូជីមិញ អង្គទូតប្រចាំនៅទីក្រុងហូជីមិញនិងប្រជាជនពលរដ្ឋបរទេសដែលកំពុងរស់នៅធ្វើការ
នៅទីក្រុងក៏បានមកអគ្គស្ថានកុងស៊ុលអាហ្វ្រីកខាងត្បូងដើម្បីគោរពវិញ្ញាណក្ខ័ន្ធ
អតីតប្រធានាធិបតីអាហ្វ្រីកខាងត្បូង Nelson Mandela។
នៅអាហ្វ្រីកខាងត្បូងគណៈប្រតិភូវៀតណាមដឹកនាំដោយលោក Dao Viet Trung ប្រធានខុទ្ទកាល័យប្រធានរដ្ឋនិងជាបេសកជនពិសេសរបស់ប្រធានរដ្ឋលោកTruong
Tan Sang បានមកគោរពវិញ្ញាណក្ខ័ន្ធលោក Mandela នៅវិមានប្រធានាធិបតីផងដែរ៕