ពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្សលោក Do Muoi នៅប្រទេសជប៉ុន

(VOVWORLD) - នាព្រឹកថ្ងៃទី៥ ខែតុលា ស្ថានទូតវៀតណាមប្រចាំជប៉ុន បានរៀបចំយ៉ាង ឱឡារឹកនូវពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Do Muoi។
ពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្សលោក Do Muoi នៅប្រទេសជប៉ុន - ảnh 1ទិដ្ឋភាពនៃពិធីគោរពវិញ្ញាណក្ខ័ន្ធ (រូបថត៖ VOV) 

ប្រធានសភាជាន់ទាបជប៉ុន អនុប្រធានសភាជាន់ទាប អនុរដ្ឋមន្រ្តី ក្រសួងការបរទេស ទីប្រឹក្សាពិសេសនៃសហភាពសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម ឯកអគ្គរដ្ឋទូតពិសេសជប៉ុន វៀតណាម វៀតណាមជប៉ុន ឯកអគ្គ រដ្ឋទូតនៃប្រទេសជាច្រើនប្រចាំជប៉ុន រួមទាំងមិត្តភក្តិអន្តរជាតិយ៉ាងច្រើនកុះករ បានមកគោរពវិញ្ញាណក្ខ័ន្ធនិងសម្ដែងនូវការសោកសៅយ៉ាងជ្រាលជ្រៅបំផុត ចំពោះមរណភាពរបស់អតីតអគ្គលេខាបក្សលោក Do Muoi។

        សរសេរនៅក្នុងសៀវភៅក្រាំងមាសមរណទុក្ខ អនុរដ្ឋមន្រ្តីក្រសួងការបរ ទេសជប៉ុនលោក Norikazu Suzuki បានសម្ដែងនូវការសោកសៅយ៉ាងជ្រាល ជ្រៅបំផុតចំពោះមរណភាពរបស់អតីតអគ្គលេខាបក្សលោក Do Muoi ជាអ្នក ដែលមានការរួមចំណែកដ៏ធំធេងចំពោះការអភិវឌ្ឍនៃប្រទេសវៀតណាមក៏ដូចជាចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ