ពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្សលោក Do Muoi នៅស្ថានទូតវៀតណាម ប្រចាំឯបរទេស

(VOVWORLD) - នារសៀលថ្ងៃទី៧ ខែតុលា នាយករដ្ឋមន្រ្តីអាល់ហ្សេរីលោក Ahmed Ouyahia ដឹកនាំគណៈប្រតិភូរដ្ឋអាល់ហ្សេរីបានអញ្ជើញទៅកាន់ស្ថានទូតវៀតណាមប្រចាំ រដ្ឋធានី Algiers ដើម្បីគោរពវិញ្ញាណក្ខ័ន្ធនិងសរសេរក្នុងសៀវភៅក្រាំងមាស មរណទុក្ខអតីតអគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Do Muoi។
ពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្សលោក Do Muoi នៅស្ថានទូតវៀតណាម ប្រចាំឯបរទេស - ảnh 1 ពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្សលោក Do Muoi នៅស្ថានទូតវៀតណាមប្រចាំម៉ូសំប៊ិច


នាថ្ងៃទី៥ ខែតុលា ពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្សលោក Do Muoi ក៏ត្រូវបានរៀបចំឡើងយ៉ាងឱឡារឹកនៅស្ថានទូតវៀតណាមប្រចាំម៉ូសំប៊ិច ដោយមានការចូលរួមរបស់កម្មាភិបាលនិងបុគ្គលិកទាំងអស់នៃស្ថានទូតវៀតណាមរួមជាមួយប្រជាពលរដ្ឋវៀតណាមយ៉ាងច្រើនកុះករដែលកំពុងធ្វើការនិងសិក្សារៀន សូត្រនៅប្រទេសម៉ូសំប៊ិច ក៏ដូចជាក្រុមតំណាងអង្គទូតនៃប្រទេសជាច្រើនប្រចាំ ម៉ូសំប៊ិចផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ