ពិធីចេញដំណើរ​ទៅ​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ

(VOVWORLD) - នាព្រឹកថ្ងៃទី២៤ ខែកញ្ញា នៅតំបន់មូលដ្ឋានអាកាសយានដ្ឋានយោធា នៃកងពលធំលេខ៣៧១ (ទ័ពជើងអាកាស) ក្នុងអាកាសយានដ្ឋាន Noi Bai ក្រសួងការពារប្រទេសវៀតណាមបានរៀបចំពិធីចេញដំណើរទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

រាយការណ៍នៅក្នុងពិធីចេញដំណើរនេះ ឧត្តមសេនីយ៍ត្រី Pham Manh Thang ប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម បានឲ្យដឹងថា កងពេទ្យកម្រិត២ លេខ៦ ជាមួយនាយទាហាននិងបុគ្គលិកចំនួន៦៣នាក់ និងក្រុមវិស្វករលេខ៣ ដែលមានបុគ្គលិក ១៨៤នាក់ ត្រូវបានបណ្តុះបណ្តាលនិងត្រៀមលក្ខណៈគ្រប់គ្រាន់ ស្របតាមបទប្បញ្ញត្តិរបស់អង្គការសហប្រជាជាតិនិងរដ្ឋាភិបាលនៃប្រទេសសាមី។

ពិធីចេញដំណើរ​ទៅ​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ - ảnh 1កងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាព ថតរូបអនុស្សាវរីយ៍។ រូបថត៖ VOV

លោកឧត្តមសេនីយ៍ត្រី Pham Manh Thang បានសង្កត់ធ្ងន់ថា៖ “នាយកដ្ឋានរក្សាសន្តិភាពវៀតណាម បានសម្របសម្រួលជាមួយវិទ្យាស្ថានពេទ្យយោធា និងអង្គភាពពាក់ព័ន្ធ ដើម្បីបណ្តុះបណ្តាលផ្នែកនយោបាយ យោធា ភស្តុភារបច្ចេកទេស ជំនាញវេជ្ជសាស្រ្ត និងចំណេះដឹងផ្នែករក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជាពិសេសការបណ្តុះបណ្តាលប្រតិបត្តិ ដោយផ្សារភ្ជាប់ទៅនឹងស្ថានភាពនិងភារកិច្ចនៅបេសកកម្ម; សម្របសម្រួលជាមួយដៃគូអន្តរជាតិ ដើម្បីផ្តល់ការបណ្តុះបណ្តាលអំពីភាសាអង់គ្លេស និងខ្លឹមសារពិសេសមួយចំនួន ស្តីពីការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដូចជា៖ ការសង្គ្រោះបឋម ការដឹកជញ្ជូនផ្នែកវេជ្ជសាស្ត្រតាមផ្លូវអាកាស និងការទប់ស្កាត់អំពើហិង្សាផ្លូវភេទ ច្បាប់មនុស្សធម៌អន្តរជាតិ និងវិធីកំណត់អត្តសញ្ញាណជាតិផ្ទុះ ដើម្បីបំពេញតាមលក្ខណៈវិនិច្ឆ័យរបស់អង្គការសហប្រជាជាតិ និងតម្រូវការសម្រាប់បំពេញភារកិច្ចនៅបេសកកម្ម”។

ពិធីចេញដំណើរ​ទៅ​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ - ảnh 2អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan អញ្ជើញថ្លែងមតិនៅពិធីនេះ។ រូបថត៖ VOV

នៅក្នុងពិធីនេះ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានប្រគល់ទង់ជាតិជូនតំណាងក្រុមវិស្វករលេខ៣ និងកងពេទ្យកម្រិត២ លេខ៦  មុនពេលចេញដំណើរ។ អនុប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ វៀតណាមបានបញ្ជូននាយទាហាននិងយោធិនជំនាញជិត ៩០០នាក់ ក្នុងនោះមានមន្ត្រីនគរបាលប្រជាជនចំនួន ១៣នាក់ ទៅចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានអះអាងថា នាយទាហានដែលបំពេញភារកិច្ចរក្សាសន្តិភាពគឺជា “អ្នកនាំសារសន្តិភាព” នៅអង្គការសហប្រជាជាតិ ដោយរួមចំណែកបំភ្លឺមុខមាត់របស់ប្រទេសជាតិនិងប្រជាជនវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ