ពិធីចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងទីក្រុងឆ្លាត ដែលចំណាយទឹកប្រាក់ជាង ៤ ពាន់លានដុល្លារអាមេរិក នៅស្រុក Dong Anh នៃទីក្រុងហាណូយ

(VOVWORLD) - យោងតាមសម្ព័ន្ធក្រុមហ៊ុន BRG និង Sumitomo ថា គម្រោងទីក្រុងឆ្លាតដែលស្ថិតនៅភាគខាងជើងនៃទីក្រុងហាណូយនេះ មានចំនួនទឹកប្រាក់វិនិយោគសរុបជិត ៤,២ ពាន់លានដុល្លារអាមេរិក ដែលគ្របដណ្តប់លើផ្ទៃដី ២៧២ ហិកតា ស្ថិតក្នុងឃុំចំនួន ៣ នៃស្រុក Dong Anh។ 
ពិធីចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងទីក្រុងឆ្លាត ដែលចំណាយទឹកប្រាក់ជាង ៤ ពាន់លានដុល្លារអាមេរិក នៅស្រុក Dong Anh នៃទីក្រុងហាណូយ - ảnh 1ទិដ្ឋភាពនៃពិធីចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងទីក្រុងឆ្លាតវៃ នៅស្រុក Dong Anh នៃទីក្រុងហាណូយ

គម្រោងនេះត្រូវបានរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២៨។ ចំណុចលេចធ្លោនៃទីក្រុងឆ្លាតនេះ ជាប៉ម ១០៨ ជាន់ ជាមួយនឹងមហិច្ឆតារបស់វិនិយោគិនក្នុងការប្រែក្លាយកន្លែងនេះទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ប្រទេសវៀតណាម និងមានកម្រិតអាស៊ីអាគ្នេយ៍ផងដែរ។

គម្រោងនេះផ្តោតលើការអនុវត្តប្រព័ន្ធគមនាគមន៍ដឹកជញ្ជូនសាធារណៈដែលស្និទ្ធស្នាលជាមួយបរិស្ថាន តភ្ជាប់តំបន់ទីក្រុងឆ្លាតជាមួយមជ្ឈមណ្ឌលនៃទីក្រុងហាណូយ។ គម្រោងនេះក៏នឹងអនុវត្តនូវបច្ចេកវិទ្យាទំនើបៗ ជាច្រើនក្នុងជីវភាពរស់នៅ ដូចជាបច្ចេកវិទ្យា 5G និងការទទួលស្គាល់មុខ ក៏ដូចជាបច្ចេកវិទ្យា blockchain ដើម្បីរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសេវាកម្មនានារបស់ទីក្រុងហាណូយ។

គម្រោងនេះមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់ដៃគូនិងរដ្ឋាភិបាលជប៉ុន។ តាមរយៈគម្រោងនេះក៏បានបញ្ជាក់អះអាងនូវការប្តេជ្ញារបស់វៀតណាម ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃប្រកបដោយនិរន្តរភាព សម្រាប់រយៈពេលពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៥ និងចក្ខុវិស័យដល់ឆ្នាំ ២០៣០។ ក្នុងនោះ មានគោលដៅគឺបង្កើតជាខ្សែសង្វាក់ទីក្រុងដ៏ឆ្លាតវៃនៅតំបន់ដីសណ្តភាគខាងជើង ភាគកណ្តាល ភាគខាងត្បូងនិងវាលសណ្តទម្លេ Cuu Long ដើម្បីធ្វើឱ្យទីក្រុង ក្លាយជាសក្ដានុពលអភិវឌ្ឍន៍ដ៏សំខាន់បំផុតមួយរបស់វៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ