ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង TPP គឺជារបត់សំខាន់មួយ
|
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង TPP គឺជារបត់សំខាន់មួយ (Image: VNA) |
(VOVworld) – ក្រោយពីពិធីចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម
សេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) នៅទីក្រុង Auckland នូវ៉ែលហ្សេឡង់ នា
ព្រឹកថ្ងៃទី ៤ កុម្ភៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងសេដ្ឋកិច្ចនៃប្រទេសជា សមាជិក
ចំនួន ១២ បានចេញសេចក្តីថ្លែងការណ៍រួមដែលអះអាងថា៖ ការចុះហត្ថ លេខា
លើ TPP គឺជារបត់សំខាន់មួយព្រមទាំងបើកចេញដំណាក់កាលថ្មីមួយសំរាប់
TPP។ សេចក្តីថ្លែងការណ៍របស់បណ្ដារដ្ឋមន្ត្រីបានចាត់ទុកថា៖ TPP នឹង ដាក់
ចេញបទដ្ឋានថ្មីសំរាប់ពាណិជ្ជកម្មនិងវិនិយោគក្នុងតំបន់ពោពេញទៅដោយ
សាក្តានុភាពនិងមានកំណើនសេដ្ឋកិច្ចលឿនបំផុតលើពិភពលោក។ បណ្ដារដ្ឋ
មន្ត្រីបានលើកច្បាស់នូវគោលដៅនៃកិច្ចព្រមព្រៀងគឺសំដៅពង្រឹងភាពសម្បូរ
រុងរឿងរួម បង្កើតការងារធ្វើនិងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចនិរន្តភាពសំរាប់
ប្រទេសជាសមាជិកទាំងឡាយ។ រដ្ឋមន្ត្រីទាំងនេះទទួលស្គាល់ផលប្រយោជន៍
របស់ TPP ចំពោះប្រទេសនានាក្នុងតំបន់ ហើយចាត់ទុកថា៖ ផលប្រយោជន៍
នេះ កាន់តែអះអាងនូវគោលដៅរួមគឺ៖ TPP នឹងបង្កើតគ្រិះស្ថានជំរុញបទដ្ឋាន
ខ្ពស់ ជាងសំរាប់សមាហរណកម្មសេដ្ឋកិច្ចដ៏ស៊ីជម្រៅថែមទៀតនាពេលខាងមុខ៕