ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ ជាមួយចិននឹងធ្វើឡើងនៅថ្ងៃទី ១៥ ខែមករា នៅឯសេតវិមាន

(VOVWORLD) -  ក្នុងសេចក្តីជូនដំណឹងនៅលើទំព័រ Twitter ផ្ទាល់ខ្លួន នាថ្ងៃទី ៣១ ខែធ្នូ នោះ ប្រធានាធិបតីអាមេរិក លោក  Donald Trump បានអោយដឹងថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ រវាងសហរដ្ឋអាមេរិកនិងចិននឹងប្រព្រឹត្តទៅនៅសេតវិមាន នាថ្ងៃទី ១៥ ខែមករាឆ្នាំ ២០២០ ហើយបន្ទាប់មក លោកនឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងដើម្បីចាប់ផ្តើមចរចារពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ២ ជាមួយចិនផងដែរ។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ ជាមួយចិននឹងធ្វើឡើងនៅថ្ងៃទី ១៥ ខែមករា នៅឯសេតវិមាន - ảnh 1

ប្រធានាធិបតីអាមេរិកលោក Donald Trump បានផ្តល់បទសម្ភាសន៍នៅទីក្រុង Palm Beach, Florida សហរដ្ឋអាមេរិកនៅថ្ងៃទី ២៤ ខែធ្នូឆ្នាំ ២០១៩  (រូបថតៈ AFP/TTXVN)

មុននេះ នៅពាក់កណ្តាលខែធ្នូ ចិននិងសហរដ្ឋអាមេរិកបានព្រមព្រៀងលើខ្លឹមសារនៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចនិងពាណិជ្ជកម្មដំណាក់កាលទីមួយ ដោយឈរលើគោលការណ៍យុត្តិធម៌និងការគោរពគ្នាទៅវិញទៅមក។ នេះគឺជាវឌ្ឍនភាពថ្មីបំផុត ដើម្បីជួយដោះស្រាយជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលអូសប្លាយក្នុងរយៈពេល ២ ឆ្នាំកន្លង មក។ យោងតាមមកិច្ចព្រមព្រៀងនេះ ទីក្រុងវ៉ាស៊ីនតោននឹងមិនដាក់ពន្ធលើទំនិញ ចិនចំនួន ១៦០ ពាន់លានដុល្លារអាមេរិក ដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃទី ១៥ ខែធ្នូ  ព្រមទាំងដាក់កំហិតលើកម្រិតពន្ធមួយចំនួន ដែលត្រូវបានដាក់លើទំនិញចិន។ ជាថ្នូរវិញ ចិនបានលុបចោលផែនការដាក់ពន្ធលើការនាំចូលរបស់សហរដ្ឋអាមេរិកដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃដដែល ព្រមទាំងបង្កើនការនាំចូលស្រូវសាលីនិងពោតរបស់សហរដ្ឋអាមេរិកផងដែរ។

ក្រុមអ្នកជំនាញបានវាយតម្លៃថា ជាមួយនឹងកិច្ចព្រមព្រៀងដំណាក់កាលទី ១ នេះ នឹង ជួយកាត់បន្ថយហានិភ័យដែលសេដ្ឋកិច្ចពិភពលោកត្រូវប្រឈមមុខ ហើយឆ្នាំ២០២០ នេះ នឹងក្លាយជាឆ្នាំដែលស្ងប់ស្ងាត់ជាមួយនឹងកំណើនថេរ  ជាពិសេស ការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំក្រោយប្រហែល ៣,៣%៕

ប្រតិកម្មទៅវិញ

ផ្សេងៗ