ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជំនាញសំដៅនាំវេជ្ជបណ្ឌិតគុយបាមកធ្វើការនៅវៀតណាម
(VOVworld)-នារសៀលថ្ងៃទី១៦មិនា ពិធីចុះហត្ថលេខាលើកិច្ចសន្យាសហប្រតិបត្តិ
ការជំនាញរវាងមន្ទីរពេទ្យពហុព្យាបាលអន្តរជាតិ Thu Cuc និងក្រុមហ៊ុន SMC នៃក្រ
សួងសុខាភិបាលគុយបា បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ តាមនោះ ក្រុមហ៊ុន
SMC នឹងបញ្ចូនវេជ្ជបណ្ឌិតគុយបាមកធ្វើការនៅមន្ទីរពេទ្យពហុព្យាបាលអន្តរជាតិ
Thu Cuc ។ វិស័យសហប្រតិបត្តិការគឺជំនាញដែលជាប្រៀបខ្លាំងរបស់គុយបា ដូចជា
វេជ្ជបណ្ឌិតផ្នែកព្យាបាលកុមារ វេជ្ជបណ្ឌិត កែសម្ផស្ស និងវេជ្ជបណ្ឌិតគ្រួសារជាដើម។
តំណាងមន្ទីរសុខាភិបាលទីក្រុងហាណូយបានឲ្យដឹងថា នឹងបង្កលក្ខណៈងាយ
ស្រួលសម្រាប់វេជ្ជបណ្ឌិតគុយបាមកធ្វើការនៅវៀតណាម ជាពិសេសគឺការ ផ្តល់
អាជ្ញាប័ណ្ណអនុវត្តអាជីពឲ្យវេជ្ជបណ្ឌិតបរទេសផងដែរ៕