ពិធីចុះហត្ថលេខាលើការអនុវត្តគំរោងការណ៍÷ថ្នាក់រៀនកុំព្យួទ័រ
|
ពិធីចុះហត្ថលេខា(http://gdtd.vn/) |
(VOV)_ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគំរោងការណ៍÷ថ្នាក់រៀនកុំព្យួ
ទ័រ រវាងសម្ព័ន្ធ បណ្ដាអង្គការមិត្តភាពវៀតណាម ជាមួយក្រុមហ៊ុនធានារ៉ាប់រង់អាយុ
ជីវិត Sam Sung និងអង្គការ Flobal Civic Sharing (កូរ៉េខាងត្បូង) ត្រូវបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី ៩ កញ្ញា នៅទី ក្រុង ហាណូយ។ អញ្ជើញចូលរួមពិធីនេះ មានឧបនាយក រដ្ឋមន្ត្រីវៀតណាម លោក Nguyen Thien Nhan រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្ដុះបណ្ដាល វៀតណាម លោក Nguyen Vinh Hien។ តាមគំរោង គំរោងការណ៍÷ ថ្នាក់រៀនកុំព្យួទ័រ នេះ ក្នុងតំលៃ ១,៣៥លានដុល្លារអាមេរិក និងត្រូវ បានអនុវត្តនៅសាលាអនុវិទ្យាល័យ ចំនួន៤០ នៅស្រុកនានា ជាយទីក្រុង ហាណូយ ក្នុងបំណងលើកកំពស់គុណភាព បណ្ដុះបណ្ដាល និង បច្ចេកទេសប្រើប្រាស់កុំព្យួទ័រ និង Internet សំរាប់ប្អូនៗ សិស្សានុ សិស្សវៀតណាម៕