ពិធីចុះហត្ថលេខាលើ​លិខិតសម្ដែងបំណងស្ដីពីកិច្ចសហប្រតិបត្តិការ​ជលផលរ​វាងវៀតណាម និងន័រវែស

(VOVWORLD) - នារសៀលថ្ងៃទី ២២ ឧសភា វេទិកា“ ការអភិវឌ្ឍផ្នែកចិញ្ចឹមជលផលដោយទ្រង់ទ្រាយឧស្សាហកម្ម” និងពិធីចុះហត្ថលេខាលើ លិខិតសំដែងបំណងស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យចិញ្ចឹមជលផលសមុទ្រ រវាងន័រវែស និងវៀតណាម” បានប្រព្រឹត្តិទៅតាមរយៈប្រព័ន្ធវីដេអូ។ 
ពិធីចុះហត្ថលេខាលើ​លិខិតសម្ដែងបំណងស្ដីពីកិច្ចសហប្រតិបត្តិការ​ជលផលរ​វាងវៀតណាម និងន័រវែស - ảnh 1ពិធីចុះហត្ថលេខាលើលិខិតសម្ដែងបំណងស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យចិញ្ចឹមជលផលសមុទ្រ រវាងន័រវែស និងវៀតណាម”

ព្រឹត្តិការណ៍បានរៀបចំឡើងក្នុងឱកាសគម្រប់ខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងន័រវេសនិងវៀតណាម (១៩៧១-២០២១) និងរយៈពេលជិត ៤០ ឆ្នាំនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរលើវិស័យជលផល។ នៅក្នុងវេទិកា“អភិវឌ្ឍផ្នែកចិញ្ចឹមជលផលសមុទ្រដោយទ្រង់ទ្រាយឧស្សាហកម្ម ”នោះ  វាគ្មិនន័រវេសបានបង្ហាញពីមេរៀនបទពិសោធន៍ ក្នុងការរៀបចំផែនការមេ និងអភិវឌ្ឍន៍របរចិញ្ចឹមត្រី salmon និងបណ្ដាគោលនយោបាយឥណទាន ដើម្បីជួយឧបត្ថម្ភដល់សកម្មភាពនាំចេញជលផល គំរូកិច្ចសហប្រតិបត្តិការត្រីភាគី រវាងរដ្ឋ ផ្នែកឧស្សាហកម្ម និងអង្គភាពសិក្សាស្រាវជ្រាវន័រវេស។ ក្រោយពីវេទិកានេះ អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ Phung Duc Tien និងរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម ពាណិជ្ជកម្មនិងជលផលន័រវែស លោកស្រី Trini Danialsen បានចុះហត្ថលេខាលើលិខិតសំដែងបំណងស្ដីពី កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យចិញ្ចឹមជលផលសមុទ្រ។ នេះគឺជាជំហានបន្ត ដើម្បីពង្រឹងទំនាក់ទំនងសហប្រតិបត្តិការថែមទៀតរវាងន័រវេស - វៀតណាមលើវិស័យចិញ្ចឹមជលផលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ