ពិធីជូនគ្រឿងឥស្សរយសសំរាប់អតីតប្រធានតំណាងនៃអង្គការសុខភាពពិភពលោក(WHO)ប្រចាំនៅវៀតណាម

តាមអ្នកយកព័ត៌មាននៃវិទ្យុសំលេងវៀតណាមប្រចាំនៅបារាំងឲ្យដឹងថា៖ នារសៀលថ្ងៃ
ទី ១៧​ មករា ស្ថានទូតវៀតណាមប្រចាំនៅបារាំង បានរៀបចំ ពិធីជូន គ្រឿងឥស្សរយស
របស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang សំរាប់ អតីតប្រធានតំណាងនៃអង្គការ
សុខភាពពិភពលោក(WHO)  ប្រចាំនៅវៀតណាម ក្នុងដំណាក់កាល ២០០៧ - ២០១០
លោក​ Jean – Marc Olive ដោយសារមានការរួមវិភាគទានដ៏ធំធេង ក្នុងការជួយឧបត្ថម្ភ វៀតណាមថែទាំនិងការពារសុខភាពឲ្យប្រជាជន វៀតណាម។ ថ្លែងមតិក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Duong Chi Dung ឲ្យដឹងថា៖“តាងនាម
រដ្ឋាភិបាលវៀតណាម ខ្ញុំសុំថ្លែងអំណរគុណដ៏ស្មេះសរ ដល់លោក Olive ដោយចារ
ការរួមវិភាគទានរបស់លោកសំរាប់ ឲ្យប្រទេសវៀតណាម។ រដ្ឋាភិបាលវៀតណាម
ជានិច្ចកាលទទួលស្គាល់បណ្ដាទង្វើនិងការរួមវោភាគទាន របស់លោក មិនត្រឹមតែ សំរាប់ប្រទេសយើងខ្ញុំ ប៉ុណ្ណោះទេថែមទាំង សំរាប់ទំនាក់ទំនងមិត្តភាព​បារាំង-វៀត
ណាមទៀតផង”។​​​រីឯខ្លួន លោក​ Jean – Marc Olive ឲ្យដឹងថា៖   “ពេលដែលទទួលសេច
ក្តីស្រឡាញនិងការយោគយល់ពីប្រជាជនវៀតណាម នេះគឺជាទំនាក់ទំនងមិត្តភាព។
ខ្ញុំដ៏សប្បាយថា៖បណ្ដាមិត្តនៅនឹកខ្ញុំ”៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ