ពិធីជូនដំណើរក្រុមកីឡាវៀតណាមទៅចូលរួមក្នុង ASIAD 2018

(VOVWORLD) -  នាព្រឹកថ្ងៃទី ១៤ ខែសីហា  នៅអាកាស យានដ្ឋានអន្តរជាតិ Noi Bai អគ្គក្រុមហ៊ុនអាកាសចរណ៍ វៀតណាមបានរួមសហការជាមួយអគ្គនាយកដ្ឋានកីឡាក្រសួងវប្បធម៌កីឡានិងទេសចរណ៍បានរៀបចំពិធំជូនដំណើរក្រុមកីឡាវៀតណាមទៅកាន់ឥណ្ឌូនេស៊ីដើម្បីចូលរួមមហោស្រពកីឡាអាស៊ី - ASIAD ២០១៨ ។
ពិធីជូនដំណើរក្រុមកីឡាវៀតណាមទៅចូលរួមក្នុង ASIAD 2018 - ảnh 1អត្តពលិកវៀតណាមនៅក្នុងពិធីនេះ (រូបថតៈ Duc Anh/VOV5) 

នៅក្នុងមហោស្រព ASIAD 2018 ក្រុមកីឡាវៀតណាមបានចូលរួមដោយមានចំនួនសមាជិកច្រើនជាងគេបើប្រៀបនឹងមហោស្រពមុនៗនេះ។  នាព្រឹកថ្ងៃទី១៤នេះ គណៈ ប្រតិភូនិងអត្តពលិកនៃក្រុមជម្រើសជាតិវិញ្ញាណសារកាយសម្ព័ន្ធ ហែលទឹកនិងបាញ់កាំភ្លើងបានមានវត្តមាននៅអាកាសយានដ្ឋាន Noi Bai ដើម្បីរៀបចំធ្វើដំណើរចូលរួមការប្រកួត។

បន្ទាប់ពីពិធីថ្ងៃនេះ គណៈប្រតិភូនឹងចាកចេញនៅថ្ងៃទី ១៦ ខែសីហា។ ហើយនៅថ្ងៃទី ១៦ ខែសីហាពិធីបង្ហូតទង់ជាតិរបស់ក្រុមកីឡាវៀតណាមនៅ ASIAD នឹងត្រូវប្រារព្ធនៅភូមិអត្តពលិក Jakarta៕

ប្រតិកម្មទៅវិញ

ផ្សេងៗ