ពីធីជួបជុំក្នុងឱកាសប្រារព្ធខួបលើកទី ១៣០ នៃទិវាកំណើតរបស់លោកប្រធាន Ton Duc Thang

(VOVWORLD) - នារសៀលថ្ងៃទី១៤ខែសីហា នៅទីក្រុងហាណូយ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានរៀបចំពិធីជួបជុំសណេះសំណាល សំដៅរំលឹកឡើងវិញនូវជីវិតនិងបុព្វហេតុបដិវត្តន៍របស់ប្រធានរដ្ឋនិងជាប្រធានរណសិរ្សមាតុភូមិវៀតណាម លោក Ton Duc Thang ក្នុងឱកាសខួបលើកទី១៣០នៃទិវាកំណើតរបស់លោក  (២០ សីហា ១៨៨៨ - ២០ សីហា ២០១៨) ។

ពីធីជួបជុំក្នុងឱកាសប្រារព្ធខួបលើកទី ១៣០ នៃទិវាកំណើតរបស់លោកប្រធាន Ton Duc Thang - ảnh 1  ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ TTXVN)

ក្នុងជំនួបនេះ តំណាងទាំងអស់បានអះអាងថា លោកប្រធាន Ton Duc Thang មានគុណូបការៈយ៉ាងធំធេងចំពោះបុព្វហេតុបដិវត្តន៍របស់បក្សកុម្មុយនិស្តវៀតណាម របស់ប្រជាជន។ លោកបានចូលរួមចំណែកក្នុងការការបង្រួបបង្រួមជាតិ ជាមួយចលនាកុម្មុយនិស្តនិងកម្មករអន្ដរជាតិ ចលនារំដោះប្រទេសជាតិនិងចលនាតស៊ូរបស់ប្រជាជនជឿនលឿន ដើម្បីសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យនិងវឌ្ឍនភាពលើទូទាំងពិភពលោក។ ក្នុងអំឡុងពេលបំពេញសកម្មភាពបដិវត្តន៍របស់ខ្លួន លោកប្រធាន Ton Duc Thang តែងតែបង្ហាញភាពស្មោះត្រង់ចំពោះបក្សនិងប្រជាជន និងជានិច្ចកាលលើកស្ទួយស្មារតីក្លាហាន, សុចរិតភាព និងភាពមិនលំអៀង។

ថ្លែងមតិនៅក្នុងជំនួបនេះ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានលើកឡើងថា មនុស្សជំនាន់ក្រោយត្រូវធ្វើការងារបន្តបន្ទាប់និងសិក្សារៀនសូត្រតាមគំរូសីលធម៌របស់លោកប្រធាន Ton Duc Thang ។ រួមជាមួយគ្នានោះ ត្រូវមានការយល់ដឹងជ្រៅអំពីការងាររបស់រណសិរ្ស អំពីបុព្វហេតុសាមគ្គីជាតិទាំងមូល និងគុណធម៌បដិវត្តន៍ រួមទាំងថែរក្សាជីវភាពរស់នៅរបស់ប្រជាជនឲ្យកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ទន្ទឹមនឹងនោះ បន្តកែលម្អខ្លឹមសារនិងបែបបទប្រតិបតិ្តការ ឃោសនា ដើម្បីរួមចំណែកពង្រឹងនិងពង្រឹងយ៉ាងរឹងមាំថែមទៀតផែនមហាសាមគ្គីជាតិទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ