ពិធីជួបជុំក្នុងឱកាសរំលឹកខួប ៥០ ឆ្នាំនៃព្រឹត្តិការណ៍ប្រយុទ្ធ ៨១ ថ្ងៃនិងយប់ដើម្បីការពារកំពែងបុរាណ Quang Tri

(VOVWORLD) - អតីតយុទ្ធជនរាប់រយនាក់លើទូទាំងប្រទេសមានវត្តមាននៅកំពែងបុរាណ ដើម្បីរួមគ្នា រំលឹកឡើងវិញនូវអតីតកាលប្រកបដោយវីរភាព។ 

ពិធីជួបជុំក្នុងឱកាសរំលឹកខួប ៥០ ឆ្នាំនៃព្រឹត្តិការណ៍ប្រយុទ្ធ ៨១ ថ្ងៃនិងយប់ដើម្បីការពារកំពែងបុរាណ Quang Tri - ảnh 1ប្រគល់សៀវភៅប្រាក់បញ្ញើសំចៃជូនវីរអ្នកម្ដាយវៀតណាមនៅពិធី។ (រូបថត៖ VOV)
នារសៀលថ្ងៃទី ១៣ ខែកក្កដា នៅកំពែងបុរាណ Quang Tri (ខេត្ត Quang Tri) បានប្រព្រឹត្តទៅពិធីជួបជុំក្នុងឱកាសរំលឹកខួប ៥០ឆ្នាំនៃព្រឹត្តិការណ៍ប្រយុទ្ធ ៨១ថ្ងៃនិង យប់ដើម្បីការពារកំពែងបុរាណ Quang Tri (១៩៧២ - ២០២២) និងខួបលើកទី ៧៥ ទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២២)។ អតីតយុទ្ធជនរាប់រយនាក់លើទូទាំងប្រទេសមានវត្តមាននៅកំពែងបុរាណ ដើម្បីរួមគ្នា រំលឹកឡើងវិញនូវអតីតកាលប្រកបដោយវីរភាព។ លោក Tran Ngoc Long អតីត មេបញ្ជាការកងវរសេនាតូចលេខ១ កងវរសេនាធំលេខ៤៨ កងពលលេខ៣២០ បាន ចែករំលែកថា៖ “យុទ្ធជនដែលមានវត្តមានក្នុងការប្រយុទ្ធទាំង៨១ថ្ងៃនិងយប់ដើម្បីការពារកំពែងបុរាណ ពិតជាអ្នកដែលបានពលីជីវិតទាំងមូលក្នុងអាយុ ១៧ ១៨ ២០ឆ្នាំ ដើម្បី ប្រទេសជាតិទទួលបានសន្តិភាពដូចសព្វថ្ងៃនេះ។ យើងខ្ញុំមិនដែលភ្លេចពលីកម្មដ៏ខ្ពង់ ខ្ពស់នោះរបស់យុទ្ធមិត្តឡើយ។ យើងខ្ញុំចាត់ទុកទីរួមខេត្ត Quang Tri ជាស្រុកកំណើត ទីពីររបស់ខ្លួនអញ្ចឹង ក្រោយរយៈពេលច្រើនឆ្នាំបានត្រឡប់មកទីរួមខេត្តជាទីស្រឡាញ់ នេះ យើងខ្ញុំឃើញថា ទីនេះកាន់តែស្រស់បំព្រងពីមួយថ្ងៃទៅមួយថ្ងៃ”។
នាយប់ថ្ងៃដដែល ខេត្ត Quang Tri បានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបណ្ដែត ប្រទីព ដើម្បីរំលឹកគុណូបការៈរបស់វីរៈយុទ្ធជនពលី - កុលបុត្រកុលធីតាលើទូទាំង ប្រទេសដែលបានប្រយុទ្ធនិងពលីជីវិតដើម្បីឯករាជ្យ និងឯកភាពរបស់មាតុភូមិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ