ពិធីជួបប្រាស្រ័យមិត្តភាពវៀតណាម - គុយបា
(VOVWORLD) -នាថ្ងៃទី ១៥ មិថុនា សម្ព័ន្ធសមាគមនៃបណ្តាអង្គការមិត្តភាព និងសមាគម មិត្តភាពវៀតណាម-គុយបាខេត្ត Ba Ria – Vung Tau បានរៀបចំ ពិធីជួបប្រាស័្រយមិត្តភាពវៀតណាម - គុយបា ក្នុងឱកាសរំលឹកខួបលើក ទី ៦៥ នៃទិវាវាយសំរុកចូលបន្ទាយ Moncada (ថ្ងៃទី២៦ កក្កដា ឆ្នាំ១៩៥៣/ថ្ងៃទី២៦ កក្កដា ឆ្នាំ២០១៨។
អញ្ជើញចូលរួមពិធីនេះមានវត្តមានរបស់លោកស្រី Indira Lopez Arguelelles អគ្គកុងស៊ុលគុយបាប្រចាំនៅទីក្រុងហូជីមិញ និង លោក Dang Minh Thong អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ba Ria-Vung Tau រួមទាំងថ្នាក់ដឹកនាំ សមាគមមិត្តភាពវៀតណាម - គុយបាខេត្ត Ba Ria-Vung Tau ទៀតផង។
ក្នុងជំនួបនេះ លោក Indira Lopez Arguelelles បានឲ្យដឹងថាពិធីជួប្រា ស្រ័យរំលឹកការវាយសំរុកចូលបន្ទាយ Moncada ថ្ងៃនេះពិតជាមានភាពកក់ក្តៅ យ៉ាងខ្លាំងហើយបង្កើនការយល់ដឹងនិងរឹតចំណងទំនាក់ទំនងរវាងវៀតណាមនិងគុយបាជាងនេះថែមទៀត។ នេះគឺជាមូលដ្ឋានសម្រាប់ប្រទេសទាំងពីរសហការ គ្នាដើម្បីការអភិវឌ្ឍ។
រីឯខ្លួនវិញលោក Dang Minh Thong បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរបាន ប្រកៀកស្មាគ្នាក្នុងការតស៊ូប្រយុទ្ធដើម្បីឯករាជ្យជាតិសេរីភាពនិងសុភមង្គល សម្រាប់ប្រជាជនក៏ដូចជាក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ។ នេះគឺជា ទំនាក់ទំនងមិត្តភាពនិងសាមគ្គីភាពដ៏ល្អប្រសើរនិងក្លាយជានិមិត្តរូបគ្រប់សម័យកាល៕