ពិធីជួបប្រាស្រ័យមិត្តភាពវៀតណាមរូម៉ានី

                   

ពិធីជួបប្រាស្រ័យមិត្តភាពវៀតណាមរូម៉ានី - ảnh 1
រូបថត អិនធឺណែត

Vovworld- ពិធីជួបប្រាស្រ័យមិត្តភាពវៀតណាមរូម៉ានីត្រូវបានរៀបចំឡើងនាថ្ងៃទី២៩
វិច្ឆិកានៅទីក្រុងហាណូយឆ្ពោះទៅពិធីរំលឹកខួបលើក​ទី៦៥នៃទិវាបង្កើតទំនាក់ទំនង
ការទូតរវាងប្រទេសទាំង២(ទី៣កុម្ភះ២០១៥)។ថ្លែង​មតិនៅទីនេះប្រធានសមាគមមិត្តភាពវៀតណាម រូម៉ានីលោក TongVan Nga បានគូសបញ្ជាក់ថាទំនាក់ទំនងរវាងប្រទេស
ទាំង២នាបណ្តាឆ្នាំកន្លងមកត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ។លោកអះ​
អាងថា៖នាពេលខាងមុខសមាគមមិត្តភាពវៀតណាម រូម៉ានីនឹងធ្វើអស់ពីកំលាំងកាយ
ចិត្តរបស់ខ្លួនដើ​ម្បីរួមចំណែកបង្កើនចំណងសាមគ្គីភាពមិត្តភាពនិងការយល់ដឹងគ្នាទៅ
វិញទៅមក។ថ្លែងមតិនៅទីនេះភារធារីស្ថានទូតរូម៉ានីប្រចាំវៀតណាមលោក Valeriu
 Arteni អោយដឹងថា៖ក្នុងឱកាស រំលឹកខួបលើក​ទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូត
ទ្វេភាគីប្រទេសទាំង២នឹងមានសកម្មភាពជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ