ពិធីជួបប្រាស្រ័យវប្បធម៌វៀតណាម-ជប៉ុននឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ
(VOVWORLD) -នាព្រឹកថ្ងៃទី១៩ខែមិនា មន្ទីរវប្បធម៌ កីឡាហាណូយបានបើកសន្និសីទកាសែត ស្តីពី ពិធីបុណ្យជួបប្រាស្រ័យវប្បធម៌វៀតណាម-ជប៉ុន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ខែមិនាឆ្នាំ២០១៨នៅវិមាន Ly Thai To ខ័ណ្ឌ Hoan Kiem រដ្ឋធានីអាណូយ។
ពិធីនេះត្រូវបានរៀបចំឡើង សំដៅអបអរខួបលើកទី៤៥នៃទិវា បង្កើតទំនាក់ទំនងការទូតវៀតណាម-ជប៉ុន។ ដើមសាគូរ៉ាចំនួន៥០ដើម មេឃផ្កា សាគូរ៉ាចំនួន១ម៉ឺន នឹងត្រូវបានតាំងបង្ហាញក្នុងពិធីបុណ្យនេះ។ សកម្ម ភាពផ្លាស់ប្តូរកិច្ច សហប្រតិបត្តិការពន្លឿនវិនិយោគ ទេសចរណ៍រវាងទីក្រុងហាណូយនិងជប៉ុន និងការ ជួបប្រាស្រ័យលើវិស័យអប់រំនិងសុខា ភិបាលក៏បានប្រព្រឹត្តទៅក្នុងឱកាសនេះផងដែរ៕