ពិធីជួបប្រាស្រ័យអាណិកជនវៀតណាមនៅទីក្រុង Auckland, នូវែលហ្សេឡង់នាដើមនិទាឃៈរដូវ
(VOVworld)-ស្ថានទូតវៀតណាមប្រចាំនៅនូវែលហ្សេឡង់ទើបនឹងបានរៀបចំពិធី
ជួបប្រាស្រ័យក្នុងឱកាសដើមនិទាឃៈរដូវជាមួយសហគមន៍អាណិកជនវៀតណាម
នៅទីក្រុង Auckland ប្រទេសនូវែលហ្សេឡង់។តាងនាមស្ថានទូត ឯកអគ្គរដ្ឋទូតវៀត
ណាមប្រចាំនៅនូវែលហ្សេឡង់ លោក Nguyen Viet Dung បានផ្ញើក្តីជូនពរល្អបំផុត
ជូនចំពោះបងប្អូនអាណិកជនក្នុងសហគមន៍ក្នុងឱកាសដើមនិទាឃៈរដូវនិងមាន
បំណងថា សហគមន៍ជនវៀតណាមនៅនូវែលហ្សេឡង់និយាយរួមនិងនៅក្រុង
Aucklandនិយាយដោយឡែកនឹងបន្តសាមគ្គីនិងជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងការ
រក្សាវប្បធម៌ ភាសានិងអត្តសញ្ញាណជាតិ ជាពិសេសឆ្ពោះទៅមាតុប្រទេស ព្រម
ទាំងជាស្ពានតភ្ជាប់ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ
រវាងវៀតណាមជាមួយនូវែលហ្សេឡង់កាន់តែល្អប្រសើរជានិច្ច៕