ពិធីជួបប្រាស្រ័យ២០១៧ដើម្បីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍

(VOVWORLD) -“បង្កើនកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍន៍និរន្តរភាព” ជាប្រធានបទនៃព្រឹត្តិ ការ ជួបប្រាស្រ័យ២០១៧ ដើម្បីការអភិវឌ្ឍន៍ ដោយសហភាពបណ្តាសមាគមន៍ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម (VUSTA)រៀបចំឡើង នារសៀលថ្ងៃទី៩ធ្នូនៅទីក្រុង ហាណូយ។ 
ពិធីជួបប្រាស្រ័យ២០១៧ដើម្បីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ - ảnh 1 ទិដ្ឋភាពនៃកម្មវិធីជួបប្រាស្រ័យ២០១៧ ដើម្បីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍

ជំនួបប្រាស្រ័យ២០១៧ឆ្នាំនេះ បានផ្តោតសំខាន់បកស្រាយយ៉ាង ក្បោះក្បាយនូវដំណោះស្រាយ ផែនការសកម្មភាពជាក់ស្តែងរបស់អង្គការវិទ្យា សាស្ត្រនិងបច្ចេកវិទ្យាក្រោមឧិវាទ សំដៅរួមចំណែកទទួលបានគោលដៅអភិវឌ្ឍន៍ និរន្តរភាពទាំង៥ដែលរដ្ឋាភិបាលគ្រោងនឹងនាំចេញនៅក្នុងវេទិកានយោបាយជាន់ខ្ពស់របស់អង្គការសហប្រជាតិស្តីពីការអភិវឌ្ឍន៍និរន្តរភាពឆ្នាំ២០១៨។ ចូលរួមក្នុង ពិធីនេះលោក Nghiem Vu Khai អនុប្រធានសហភាពបណ្តាសមាគមវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វៀតណាមបានសង្កត់ធ្ងន់ថា៖

        “ធ្វើយ៉ាងម៉េចដើម្បីប្រមូលបាននូវការរួមចំណែក ព្រមទាំងជម្រុញកិច្ចសហ ប្រតិបត្តិការនិងការតភ្ជាប់រវាងអង្គភាពចំណុះ Vusta និងសហគ្រាសក្នុងនិងក្រៅ ប្រទេស អង្គការក្រៅរដ្ឋាភិបាល ជាពិសេសគឺក្រសួងស្ថាប័ននានា។ ប្រភពកម្លាំង រួមមានទាំងចំណាយផង ហិរញ្ញវត្ថុផង ធន ធានមនុស្សនិងប្រភពអំពីបទពិសោធន៍ ផង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ