ពិធីជួបមុខក្នុងឱកាសបុណ្យឆ្នាំថ្មីមមីឯកស័ក២០១៤នៅអេហ្ស៊ីប
|
ពិធីជួបមុខក្នុងឱកាសបុណ្យឆ្នាំថ្មីមមីឯកស័ក២០១៤នៅអេហ្ស៊ីប(TTXVN) |
(VOV)_ពិធីជួបមុខក្នុងឱកាសបុណ្យឆ្នាំថ្មីមមីឯកស័ក ២០១៤ ត្រូវបានប្រារព្វ
ឡើង នារាត្រីថ្ងៃទី១៨ មករា ដោយមានការចូលរួមរបស់បណ្ដាជនវៀតណាមរស់
នៅ នៅទីក្រុងគែរ Hurghada និង Sadat អេហ្ស៊ីបនិងបណ្ដានិស្សិតវៀតណាម ដែលកំពុងសិក្សានៅទីនេះ។
បន្ទាប់បូកសរុបឡើងវិញបណ្ដាសមិទ្ធិរបស់វៀតណាមនាឆ្នាំ ២០១៣ លើ
គ្រប់វិស័យ ពី៖នយោបាយ សេដ្ឋកិច្ច កិច្ចការបរទេស ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអេហ្ស៊ីប លោក Dao Thanh Chung បានលើកសរសើររាល់ការរួមវិភាគ
ទានរបស់ជនវៀតណាមនៅអេហ្ស៊ីប និងនៅ លើពិភពលោក ចំពោះបុព្វហេតុក
សាង អភិវឌ្ឍន៍ប្រទេសជាតិ។ ក្នុងឱកាសនេះដែរ ឯកអគ្គរដ្ឋទូត Dao Thanh Chung
ក៏បានអះអាងនូវគោលនយោបាយមុនក៏ដូចជាក្រោយរបស់បក្សនិងរដ្ឋវៀតណាមគឺជានិច្ចកាលយកចិត្តទុកដាក់ដល់ជនរួមជាតិជាជនវៀតណាមនៅឯបរទេសនិងវាយតំលៃខ្ពស់អំពីមនោសញ្ចេតនា ការខំប្រឹងប្រែងរបស់សហគមន៍ជនវៀតណាមនៅទីនេះ ចំពោះមាតុប្រទេស៕