ពិធីជួបមុខនិងជូនពរឆ្នាំថ្មីបណ្ដាថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្សនិងរដ្ឋ
(VOV) /  
(VOV)_នាព្រឹកថ្ងៃទី ៦ កុម្ភះនៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនិស្តវៀត
ណាម លោក Nguyen Phu Trong បានជួបមុខ និងជូនពរឆ្នាំថ្មីបណ្ដាសមាជិកការិយា
ល័យ នយោបាយ គណះលេខា បណ្ដាថ្នាក់ដឹកនាំនិងអតិតថ្នាក់ដឹកនាំបក្ស រដ្ឋ រណះ សិរ្យមាតុភូមិវៀតណាម បណ្ដាកម្មាភិបាលបដិវត្តន៍ជើងចាស់។ ថ្លែងមតិនៅទីនេះ
អគ្គលេខាបក្ស Nguyen Phu Trong បានលើកច្បាស់ថា÷ ក្នុងឆ្នាំ២០១២កន្លងទៅ វៀត
ណាម ទទួលបានសមិទ្ធិផលលេចធ្លោជាច្រើន ដូចជា÷ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រាំង
ស្កាត់អតិផរណា សន្ទស្សន៍ប្រើប្រាស់ត្រូវធ្លាក់ចុះ សុខុមាលភាពសង្គម និងផលប្រ
យោជន៍ សង្គមត្រូវបានធានា វិស័យសុខាភិបាល អប់រំនិងបណ្ដុះបណ្ដាលមានការរីក ចំរើនជាច្រើន តួនាទីរបស់វៀតណាមលើឆាក់អន្តរជាតិត្រូវបានលើកកំពស់…ជាដើម។ ទន្ទឹមនឹងនោះ អគ្គលេខាបក្ស Nguyen Phu Trong ក៏បានលើកច្បាស់ដែរថា÷ តាមការ
ព្យាករណ៍ ឆ្នាំ ២០១៣ ស្ថានភាពពិភពលោក ក៏ដូចជានៅក្នុងប្រទេស នឹងជួបប្រទះ ការលំបាកជាច្រើន។ ក្នុងសភាពការណ៍នោះ បក្សទាំងមូល កងទ័ពទាំងមូល និង
ប្រជាជនទាំងមូល ត្រូវពង្រីករាល់សក្ដានុភាព ឧត្តមភាព អនុវត្តបណ្ដាដំណោះស្រាយ ព្រមៗគ្នា ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងលឿន និងចីរភាព ធានាសុខុមាលភាពសង្គម ម្ចាស់ការធ្វើសមាហរណកម្ម និងលើកកំពស់ ប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការសេដ្ឋ
កិច្ច អន្តរជាតិ រក្សារស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម…។ល។ អគ្គ លេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា÷
“ យើងជឿជាក់ថា ដោយឬទ្ធានុភាពរបស់បក្សបដិវត្តមួយដ៏ស្មោះត្រង់ មានបទ ពិសោធន៍ជាច្រើន ជានិច្ចកាលផ្សាភ្ជាប់ជាមួយប្រជាជន ជាមយយចរិតលក្ខណះ ជា រដ្ឋរបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន ប្រទេសជាតិយើងនឹងឆ្លងកាត់
រាល់ ការលំបាក ការសាកល្បង បង្កើតសមិទ្ធិថ្មីនានា ក្នុងឆ្នាំ ២០១៣នេះជាពិតប្រាកដ៕”
|
ពិធីជួបមុខនិងជូនពរឆ្នាំថ្មីបណ្ដាថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្សនិងរដ្ឋ(http://vovgiaothong.vn/) |
-VOV