ពិធីជួបមុខនាដើមឆ្នាំអ្នកយកព័ត៌មានបរទេសប្រចាំនៅវៀតណាម

ពិធីជួបមុខនាដើមឆ្នាំអ្នកយកព័ត៌មានបរទេសប្រចាំនៅវៀតណាម - ảnh 1
ពិធីជួបមុខនាដើមឆ្នាំអ្នកយកព័ត៌មានបរទេសប្រចាំនៅវៀតណាម (chinhphu.vn)

        Vovworld-នាយប់ថ្ងៃទី២៩មករាក្នុងឱកាសឆ្នាំថ្មី២០១៥ នៅអាគ៌ាភ្ញៀវ​រដ្ឋាភិបាល​
វៀតណាម ក្រសួងការបរទេសបានរៀបចំជំនួបមុខនាដើមឆ្នាំជាមួយ​អ្នក​យក
ព័ត៌មានបរទេសប្រចាំនៅវៀតណាមនិងអនុព័ន្ធសារព័ត៌មានបរទេស។

        ថ្លែងមតិនៅពិធីនេះ អនុរដ្ឋមន្ត្រីការបរទេសលោក Dang Minh Khoi បាន​វាយ
​តំលៃ​ខ្ពស់កិច្ចសហប្រតិបត្តិការរបស់អ្នកយកព័ត៌មានបរទេសប្រចាំនៅវៀត​ណាម
​ស្ថាប័នដំណាងបរទេសអង្គការអន្តរជាតិនៅវៀតណាមក្នុងការបញ្ជូនព័ត៌មានរូបភាព
ជាក់ស្ដែងអំពីទឹកដីមនុស្សវៀតណាមសន្តិភាពផ្លាស់ប្តូរថ្មីប្រជាជាតិវៀតណាម
អង់អាចក្លាហានមកដល់ជាមួយនឹងប្រជាជនពិភពលោក។ ក្នុងឆ្នាំ២០១៥ជាឆ្នាំ​
សំខាន់ វៀតណាមបាន​រៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨៥នៃទិវាបង្កើត​
បក្សកុម្មុយនីស្តវៀត​ណាម​(ទី៣កុម្ភៈ) លើកទី៧០នៃទិវាបដិវត្តន៍ខែសីហានិង​បុណ្យជាតិ(ទី២កញ្ញ)ជាដើម។ សហគមន៍អាស៊ានក៏បានបង្កើតនាឆ្នាំ២០១៥​ដែរ។ ក្នុង
កាលៈទេសៈនេះ វៀតណាម​នឹងបន្តប្តេជ្ញាគោលមាគ៌ាកិច្ចការបរទេស​សន្តិភាព
ឯករាជ្យម្ចាស់ការពហុបែប ពហុភាគី ប្តេជ្ញាការពារផលប្រយោជន៍ជាតិ​ផលប្រយោជន៍
ប្រជាជាតិបន្តជំរុញថែមទៀតទំនាក់​ទំនង​ជាមួយប្រទេសជិត​ខាង មិត្តភក្តិប្រពៃណី
និងដៃគូ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ