ពិធីជួបមុខសហគមន៍អន្តរជាតិក្នុងឱកាសបុណ្យតេតប្រពៃណីវៀតណាម

(VOVworld)-នាយប់ថ្ងៃទី២៩មករា នៅទីក្រុងហាណូយ សម្ព័ន្ធសមាគមបណ្តាអង្គ
ការ មិត្តភាពវៀតណាមរួមជាមួយគណៈកម្មាធិការទទួលបន្ទុកអង្គការក្រៅ រដ្ឋា ភិបាលបានរៀបចំពិធីជួបមុខតំណាងអង្គទូត អង្គការអន្តរជាតិ អង្គការក្រៅ រដ្ឋាភិ
បាល បរទេសក្នុងឱកាសបុណ្យតេតឆ្នាំវកអដ្ឋស័ក។ ថ្លែងមតិក្នុងពិធី ប្រធាន សម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាមលោក Vu Xuan Hong បានថ្លែង អំណរគុណចំណោះឯកអគ្គរដ្ឋទូត កម្មាភិបាល មន្ត្រីស្ថានទូតនានាប្រចាំនៅវៀត
ណាម អង្គការក្រៅរដ្ឋាភិបាល និងតំណាងសហគមន៍ក្រៅរដ្ឋាភិបាលប្រចាំនៅ
វៀតណាម អំពីមនោសញ្ចេតនាមិត្តភាព​ ស្មារតីសហប្រតិបត្តិការនិងទំនាក់ទំនង គួរឲ្យទុកចិត្តក្នុងឆ្នាំ២០១៥។​តំណាងអង្គទូត និងអង្គការអន្តរជាតិនានាបានជូនពរ សមិទ្ធិដែលវៀតណាមទទួលបានក្នុងឆ្នាំកន្លងទៅ ហើយសម្តែងក្តីជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម វៀតណាមនឹងទទួលបានគោល
ដៅធំបំផុត ដែលក្នុងនោះគឺធានាសន្តិសុខសង្គមនិងភាពសុខសាន្តត្រានសម្រាប់
ប្រជាជន៕


ប្រតិកម្មទៅវិញ

ផ្សេងៗ