ពិធីជប់លៀងក្នុងឱកាសរំលឹកខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិន

(VOVworld) - នាយប់ថ្ងៃទី១៥ មករា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីក្រសួងការ
បរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញចូលរួមពិធីជប់លៀងក្នុង
ឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀត
ណាម-ចិន (ថ្ងៃទី១៨ មករា ឆ្នាំ១៩៥០) ដែលបានរៀបចំឡើងដោយស្ថានទូត
ចិនប្រចាំនៅវៀតណាម។

ពិធីជប់លៀងក្នុងឱកាសរំលឹកខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិន - ảnh 1
ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh ថ្លែងមតិនៅពិធីជប់លៀងនេះ


ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh បានអះអាងថា បក្ស រដ្ឋាភិបាលនិងប្រជាជនវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការរក្សានិង
ពង្រឹងទំនាក់ទំនងសហប្រតិបតិ្តការមិត្តភាពជាមួយចិនដោយស្ថិរភាព វិជ្ជមាន
និងចីរភាព។ក្នុងឆ្នាំ២០១៥ ភាគីទាំង២ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់រាល់កិច្ចព្រម
ព្រៀងនិងការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំង២ លាតត្រដាង
អនុវត្តល្អកម្មវិធីស្ដីពីទំនាក់ទំនងដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រវៀតណាម-
ចិន ពង្រឹងនិងពង្រីកដោយឥតឈប់ឈរទំនាក់ទំនងទ្វេភាគីឲ្យបានជ្រាលជ្រៅ ឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំង២ រួមចំណែករ
ក្សាសន្តិភាព ស្ថិរភាពកិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍន៍នៅតំបន់និងលើ
ពិភពលោក។
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាមលោក Hong Xiaoyong បានអះអាងថា
ចិនយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាមួយវៀតណាម
និងមានគោលបំណងថា រួមជាមួយវៀតណាមជំរុញទំនាក់ទំនងដៃគូសហ
ប្រតិបតិ្តការយុទ្ធសាស្ត្រលើគ្រប់វិស័យឲ្យទទួលបានការរីកចំរើនថ្មីថែមទៀត។

ពិធីជប់លៀងក្នុងឱកាសរំលឹកខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិន - ảnh 2
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិនលោក Nguyen Van Tho


នាថ្ងៃដដែល នៅរដ្ឋធានីប៉េកាំងរបស់ចិន ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ
ចិនលោក Nguyen Van Tho ក៏បានរៀបចំពិធីជប់លៀងក្នុងឱកាសរំលឹកខួប
លើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ