ពិធីជប់លៀងទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិកជូនប្រធានាធិបតីកូរ៉េខាងត្បូង និងលោកជំទាវភរិយា
(VOVWORLD) - នាយប់ថ្ងៃទី ២៣ មិថុនា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងលោកជំទាវភរិយា បានអញ្ជើញរៀបចំពិធីជប់លៀងជូនប្រធានាធិបតី Yoon Suk Yeol និងលោកជំទាវភរិយាដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម។
លោកប្រធានរដ្ឋ Vo Van Thuong និងលោកជំទាវភរិយាអញ្ជើញស្វាគមន៍ប្រធានាធិបតីកូរ៉េខាងត្បូង និងលោកជំទាវភរិយា (រូបថត៖ Trong Phu/VOV) |
ថ្លែងមតិក្នុងពិធីទទួល ប្រធានរដ្ឋ លោក Vo Van Thuong បានរំលឹកថា រយៈពេលជាង ៨០០ ឆ្នាំមុន គ្រួសារវៀតណាម ត្រកូល Ly បានតាំងទីលំនៅ ចូលរួមការពារ និងកសាងប្រទេសកូរ៉េខាងត្បូង។ សព្វថ្ងៃនេះ ប្រទេសទាំងពីរបានក្លាយជាដៃគូដ៏សំខាន់បំផុតរបស់គ្នាទៅវិញទៅមក តែងតែគាំទ្រ និងជួយគ្នាទៅវិញទៅមក ដើម្បីការអភិវឌ្ឍរួមរបស់ប្រទេសទាំងពីរ។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ការពង្រឹងទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង គឺស្របតាមសេចក្តីប្រាថ្នា និងផលប្រយោជន៍របស់ប្រជាជនទាំងពីរ រួមចំណែកជាក់ស្តែងក្នុងការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយវិបុលភាពនៃតំបន់ និងពិភពលោក។
រីឯខ្លួនវិញ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានមានប្រសាសន៍ថា ប្រទេសទាំងពីរកំពុងមានទំនាក់ទំនងយ៉ាងស៊ីជម្រៅ តាមរយៈការជួបប្រាស្រ័យប្រជា ជន នៃប្រទេសទាំងពីរ នឹងធ្វើឱ្យប្រទេសទាំងពីរមានទំនាក់ទំនងកាន់តែជិតស្និទ្ធ។ ទន្ទឹមនឹងការរីកចម្រើនយ៉ាងខ្លាំងនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ កូរ៉េខាងត្បូងបានក្លាយជាអ្នកវិនិយោគបរទេសធំជាងគេនៅ វៀតណាម។ បច្ចុប្បន្នមានជនជាតិកូរ៉េខាងត្បូងជាង ១៧ម៉ឺននាក់កំពុងរស់នៅវៀត ណាម និងជនជាតិវៀតណាមប្រមាណ ២៧ម៉ឺននាក់រស់នៅកូរ៉េខាងត្បូង។ នេះជាស្ពានដ៏សំខាន់មួយដើម្បីរួមចំណែកនាំទំនាក់ទំនងប្រទេសទាំងពីរឡើងដល់កម្ពស់ថ្មី៕