ពិធីជប់លៀងរំលឹកខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-សហព័ន្ធរុស្ស៊ី
|
ពិធីជប់លៀងរំលឹកខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-សហព័ន្ធរុស្ស៊ី (VOV) |
Vovworld-នាថ្ងៃទី២កុម្ភៈស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីបានរៀបចំពិធី
ជប់លៀងក្នុងឱកាសរំលឹកខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀត
ណាម-សហព័ន្ធរុស្ស៊ីនិងទទួលអំណរនិទាឃៈរដូវឆ្នាំមមែសប្តស័ក២០១៥។ ថ្លែង
មតិនៅពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ីលោក Nguyen Thanh Son
បានសង្កត់ធ្ងន់ថា៖
“ក្រឡេកមើលលើរាល់លទ្ធផលសកម្មក៏ដូចជាទំនាក់ទំនងមិត្តភាពជាប្រពៃណី
របស់យើង ខ្ញុំជឿជាក់ថាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀត
ណាមនិងសហព័ន្ធរុស្ស៊ីនឹងកាន់តែអភិវឌ្ឍន៍ដុចជាប្រធានាធិបតី Putin ដែលបាន
អះអាងថា ប្រជាជននៃប្រទេសទាំងពីរនឹងជិតស្និទ្ធនិងគាំទ្រគ្នាដោយមិនអើពើរ
រាល់បំរ៉ែបំរួលលើពិភពលោក។”
រីឯលោក Andray Tatarinov ប្រធាននាយកដ្ឋានទ្វីបអាស៊ី៣ក្រសួងការបរទេស
រុស្ស៊ីក៏សង្កត់ធ្ងន់រាល់លទ្ធផលក្នុងទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការជាប្រពៃណី
នៃប្រទេសទាំងពីរនិងអះអាងថា៖
“ប្រការទាំងនោះអះអាងថាទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពរវាងដៃគូរ
យើងទាំងពីរត្រូវបានកសាងលើមូលដ្ឋានសមភាពគោរពគ្នាទៅវិញទៅមកនិងមាន
ផលប្រយោជន៍ដូចគ្នា។ ខ្ញុំជឿជាក់ថាយើងនឹងបន្តអភិវឌ្ឍន៍ទំនាក់ទំនងល្អប្រសើរ
នោះសំដៅបំរើផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាពនិង
ស្ថិរភាពលើពិភពលោកនិងក្នុងដំបន់៕”