ពិធីជប់លៀងរំលឹកខួបអនុស្សារវរីយ៍លើកទី ២០ ទិវា បង្កើតទំនាក់ទំនងការទូតវៀតណាម-កូរ៉េខាងត្បូង
(VOVworld) – នាយប់ថ្ងៃទី ៧ ធ្នូ នៅរដ្ឋធានី Seoul ពិធីជប់លៀងរំលឹកខួប
អនុស្សារវរីយ៍លើកទី ២០ ទិវា បង្កើតទំនាក់ទំនងការទូតវៀតណាម-កូរ៉េខាងត្បូងត្រូវបានរៀបចំឡើង ដោយស្ថានទូតវៀតណាមប្រចាំនៅ
កូរ៉េខាងត្បូង ដោយមានការចូលរួមរបស់នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង
លោក Kim Hwang Sik ជាមួយភ្ញៀវ គិត្តិយសជាច្រើនរូបទៀត។ ថ្លែងមតិ
ក្នុងពិធីនេះ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បាន
អះអាងថា៖ “គោលនយោបាយយូអង្វែងមុនក៏ដូចជាក្រោយនិងយុទ្ធសាស្រ្ត
របស់រដ្ឋនិងប្រជាជនវៀតណាមគឺបង្កើនធ្វើឲ្យស៊ីជំរៅទំនាក់ទំនងសហ
ប្រតិបត្តិការលើគ្រប់វិស័យជាមួយកូរ៉េខាងត្បូង ដោយឥតឈប់ឈរ។”
លោក Pham Binh Minh ជឿជាក់ថា៖ ដោយឈរលើការប្តេជ្ញាចិត្តនិងការខំប្រឹង
ប្រែងរួមរបស់ថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំង ២ ទំនាក់ទំនងដៃគូ
សហប្រតិបត្តិ ការយុទ្ធសាស្ត្ររវាងវៀតណាមនិងកូរ៉េខាងត្បូងនឹងបន្តអភិវដ្ឍន៍
កាន់តែខ្លាំងក្លាថែមទៀត៕